សម្តេចតេជោ ហ៊ុន សែន សាទរចំពោះការបើកសម្ពោធប្រើប្រាស់ជាផ្លូវការ សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅកម្ពុជា នាថ្ងៃស្អែកនេះ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការអបអរសាទរ ចំពោះការបើកសម្ពោធប្រើប្រាស់ជាផ្លូវការ សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅកម្ពុជា នាថ្ងៃស្អែកនេះ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ នៅខេត្តសៀមរាប។ សារមន្ទីរនេះមានទីតាំងស្ថិតនៅក្នុងទីបញ្ជារការស៊ីម៉ាក់ CMAC ភូមិភាគ២ ក្នុងខេត្តសៀមរាប។ នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បង្ហោះឲ្យដឹងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ។ ក្រៅពីការសាទរនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ឲ្យដឹងថា សារមន្ទីរសន្តិភាពសកម្មភាពមីន គឺមានដាក់តាំងពិព័រណ៍ដូចជា រថយន្តដោះមីន គ្រឿងចក្រកម្ទេចមីន អាវក្រោះ ឧបករណ៍រាវមីន និងគ្រឿងបន្លាស់នានា ដែលសរុបជាទឹកប្រាក់ប្រមាណ១២លានដុល្លារ អាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកឲ្យដឹងពីប្រវត្ថិប្រទេសកម្ពុជាត្រួសៗ ដែលនិយាយពីការកើតឡើង នៃសង្រ្គាមនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាដែលបានឆ្លងកាត់សង្រ្គាម និងការផ្លាស់ប្តូរពីរបបមួយទៅមួយ គឺបានដឹង និងយល់ច្បាស់នូវលទ្ឋ…