នាយឧត្តមសេនីយ៍ គន់ គីម៖ សមាគមអតីតយុទ្ធជនដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានជួយឲ្យជីវភាពអតីតយុទ្ធជនចៀសផុតពីការលំបាក
FN ៖ ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសមាគមអតីតយុទ្ធជនបណ្តាខេត្តទាំង៥ នៃយោធភូមិភាគ២ ដែលប្រារព្វធ្វើនៅសាលាខេត្តកំពង់ចាម នាយឧត្តមសេនីយ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានសម្តែងដោយមោទនភាពថា សមាគម ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រយៈពេលជាង ១០ឆ្នាំកន្លងទៅ ពិសេសការខិតខំពីរឆ្នាំចុងក្រោយ បានធ្វើឲ្យស្ថានភាពរស់នៅ និងជីវភាពរបស់អតីតយុទ្ធជនបានល្អប្រសើរចៀសផុតពីទុក្ខលំបាក។ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងបញ្ជាក់ថា ការកែសម្រួលសមាសភាពដឹកនាំចម្រុះរួមមាន នគរបាល យោធា អាវុធហត្ថ សង្គមកិច្ច និងថ្មីៗនេះ បានបន្ថែមអង្គភាពសុរិយោដី១ទៀត ធ្វើឲ្យចលករសមាគមកាន់តែពង្រីកកម្លាំងបានគ្រប់គ្រាន់ ក្នុងការបង្ខិតសកម្មភាពឲ្យកាន់តែកៀកកិត ជាមួយសមាជិកសមាគមអតីតយុទ្ធជននៅមូលដ្ឋាន។ បើតាមនាយឧត្តមសេនីយ៍ គន់ គីម ចំណុចគួរចាប់អារម្មណ៍ គឺការបើកផ្តល់ប្រាក់មរណសង្រ្គោះ បានទាន់ពេលភ្លាមៗ ចំពេលបុណ្យសព ហើយប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព ឬ ប្រាក់ឧបត្ថម្ភ ១លើកដំបូង ក៏បានសហការ បើកជូនដល់ដៃគ្រួសារសព ទប់ស្កាត់បាន នូវបាតុភាពអសកម្ម ដែលធ្លាប់កើតមានកន្លងមក។ ជាមួយនោះ ការចុះជួបសាកសួរសុខទុក្ខ អតីតយុទ្ធជន និងគ្រួសារ តាមគ្រប់រូបភាព…