ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (គោលដៅទី២)
FN ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់នោះ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ៥ពាន់គ្រួសារ (គោលដៅទី២) ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ សម្រាប់ថ្ងៃទី២១ ខែតុលានេះសម្តចតេជោ ហ៊ុន សែន ចែកអំណោយជូនប្រជាពលរដ្ឋសរុប ១ម៉ឺនគ្រួសារ (សរុបទាំងពីរទីតាំង)។ ខាងក្រោមជាខ្លឹមសារសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅគោលដៅទី២៖ * សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចនឹងត្រឡបទៅខេត្តបន្ទាយមានជ័យ នៅថ្ងៃសៅរម្តងទៀត ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដោយសារតែស្ថានភាពនៅធ្ងន់ធ្ងរនៅឡើយ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងចង់ឱ្យប្រតិកម្មរហ័សផលិតវីដេអូមួយដែលធ្វើការប្រៀបធៀបទឹកជំនន់រវាងប្រទេសកម្ពុជាជាមួយប្រទេសផ្សេង * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ម៉ោងនេះទោះបីជាបរទេសណាប្រកាសផ្តល់ជំនួយរឿងទឹកជំនន់ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានទទួលមួយកាកមួយសេននៅឡើយទេ។ * សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនអត់ឱនឱ្យនរណាដែលហៅសម្តេចថា «អាខ្វាក់» នោះទេ…