អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលសំណើសម្តេចតេជោ ហ៊ុន សែន រឿងបំណុលកម្ពុជា ជំពាក់អាមេរិកសម័យសង្គ្រាមទៅពិចារណា
FN ៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Ruth Sherman បានព្រមទទួលយកសំណើរបស់សម្តេចតេជោ ហ៊ុន សែន រឿងបំណុលកម្ពុជាជំពាក់សម័យសង្គ្រាមទៅជូនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ពិចារណា។ ជំនួបសម្តែងការគួរសមរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Wendy Ruth Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលមានរយៈពេលប្រមាណជាពីរម៉ោង នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានពិភាក្សាច្រើនលើការងារពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានា ហើយក៏បានជជែករឿងបំណុលដែលកម្ពុជាជំពាក់អាមេរិកក្នុងសម័យសង្គ្រាមផងដែរ។ បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្រោយជំនួបថា សម្តេចតេជោ ហ៊ុន សែន បានស្នើទៅលោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ឱ្យរដ្ឋាភិបាលអាមេរិកពិចារណា និងដោះស្រាយលើបញ្ហាបំណុល ដែលកម្ពុជាជំពាក់អាមេរិកក្នុងរបប លន់ ណុល ជិត ៧០០លានដុល្លារ (ទាំងការ និងដើម)។ លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា…