កម្ពុជា ស្នើបេឡារុសពិនិត្យលទ្ធភាពបើករោងចក្រដំឡើងរថយន្តក្រុង និងផលិតសំបកកង់យានយន្តនៅកម្ពុជា
FN ៖ កម្ពុជា បានស្នើឲ្យបេឡារុសពិនិត្យលទ្ធភាពបើករោងចក្រដំឡើងរថយន្តក្រុង និងផលិសំបកយានយន្តនៅក្នុងប្រទេសកម្ពុជា ដើម្បីចែកចាយទីផ្សារនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ានទាំងមូល។ សំណើនេះបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២ គណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា និងបេឡារុស ដែលបានធ្វើឡើងនៅចុងខែមិថុនា កន្លងទៅនេះនៅទីក្រុងមីនស្ក សាធារណរដ្ឋបេឡារុស ដែលភាគកម្ពុជា ដឹកនាំដោយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ខណៈដែលភាគីបេឡារុស ដឹកនាំលោក ជេនណាឌី ស្វេឌ័រស្គី (Gennady Svidersky) អនុរដ្ឋមន្រ្តីទី១ ក្រសួងឧស្សាហកម្មនៃសាធារណរដ្ឋបេឡារុស។ ក្នុងកិច្ចប្រជុំនេះមានគោលបំណង (១)៖ បន្តតាមដានវឌ្ឍនភាពការងារកិច្ចសហប្រតិបត្តិការ និងពិនិត្យការអនុវត្តតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខានាអំឡុងដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់សាធារ ណរដ្ឋបេឡារុសកាលពីឆ្នាំ២០១៤កន្លងទៅ និង (២)៖ បន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងបណ្តាវិស័យអាទិភាពផ្សេងៗទៀត ឲ្យកាន់តែមានភាពស៊ីជម្រៅ និងទូលំទូលាយ។ យោងតាមក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះភាគីទាំងពីរបានលើកអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀង ដែលសម្រេចបានកន្លងមក ជាពិសេសកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម…