គ.ជ.ប៖ ការលាលែងរបស់ សមាជិក គ.ជ.ប ៣រូប មិនប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោត ខាងមុខនេះទេ
FN ៖ លោក សោម សូរីដា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា ការលាលែងពីតំណែងរបស់សមាជិក គ.ជ.ប ៣រូបនោះ មិនប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ខាងមុខនេះនោះទេ។ ការអះអាងរបស់អគ្គលេខាធិការរងគ.ជ.បរូបនេះ បានធ្វើឡើងបន្ទាប់ពី អនុប្រធាន និងសមាជិក សរុប៣រូប របស់គ.ជ.ប កូតាមកពីគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យលាលែងពីតួនាទី និងមុខដំណែងរបស់ខ្លួន នៅក្នុងស្ថាប័នគ.ជ.ប នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសារតែតុលាការរំលាយគណបក្សសង្រ្គោះជាតិ ដែលផ្តល់កូតាដល់ពួកគេ។ សមាជិកគ.ជ.ប ដែលបានដាក់ពាក្យលាលែងពីតំណែងនោះរួមមាន លោក គួយ ប៊ុនរឿង អនុប្រធានគ.ជ.ប, លោក រ៉ុង ឈុន សមាជិកគ.ជ.ប និងលោកស្រី តែ ម៉ានីរ៉ុង សមាជិកគ.ជ.ប។ លោក សោម សូរីដា បានបញ្ជាក់ថា ការលាលែងរបស់សមាជិកគ.ជ.បទាំង៣រូបនោះ មិនប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោតខាងមុខនេះឡើយ ដោយសារការសម្រេចធំបំផុតរបស់គ.ជ.ប រួមមាន…