សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិភាក្សាការងារជាមួយ ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅទីក្រុងប៉េកាំង
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក វ៉ាង យ៉ាង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន។ នៅក្នុងជំនួបដែលធ្វើឡើងនៅមហាវិមានប្រជាជនចិន លោក វ៉ាង យ៉ាង មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដោយគួសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោមកប្រទេសចិននៅពេលនេះ គឺជាការរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន។ លោកបានមានប្រសាសន៍ថា សម្តេចតេជោគឺជាមេដឹកនាំនយោបាយមួយរូបដែលមានបទពិសោធន៍ច្រើនហើយ លោកក៏បានអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតរបស់ប្រទេសកម្ពុជានៅឆ្នាំ ២០១៨ កន្លងទៅនេះ ដែលគណបក្សប្រជាជនកម្ពុជា បានឈ្នះភ្លូកទឹកភ្លូកដី និងបានអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានជាប់ឆ្នោតសារជាថ្មីទៀតជានាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជាសាជាថ្មីទៀត។ ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអរគុណចំពោះពាក្យពេចន៍ និងចំពោះការស្វាគមន៍របស់ភាគីចិនក្នុងទស្សនកិច្ចរបស់សម្តេច និងគណៈប្រតិភូ។ សម្ដេចតេជោក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោនាយកមន្ត្រីបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចគឺមានសារៈសំខាន់នេះមិនត្រឹមតែសម្ដេចនោះទេ គឺរួមទាំងសម្រាប់បម្រើផលប្រយោជន៍នៃប្រទេសទាំងពីរដើម្បីចូលរួមចំណែកលើកម្រិតទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា នៅឆ្នាំ២០១៨ កន្លងទៅនេះគឺប្រទេសកម្ពុជា និងប្រទេសចិន បានប្រារព្ធខួបលើកទី៦០…