រដ្ឋមន្ត្រី វង សូត ចែកកង់ជំនួយរបស់អង្គការកុកិសៃ KJO ប្រទេសជប៉ុនចំនួន ៤០០គ្រឿង ជូនសិស្សានុសិស្សក្រីក្រក្រីក្រ ក្នុងខណ្ឌព្រែកព្នៅ
FN ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកលោកស្រី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកកង់ជូនដល់សិស្សានុសិស្សក្រីក្រចំនួន៤០០គ្រឿង ជូនសិស្សានុសិស្សក្រីក្រក្រីក្រ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ កង់ចំនួន ៤០០គ្រឿង គឺជាអំណោយរបស់អង្គការ កុកិសៃ KJO ប្រទេសជប៉ុន។ ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អគ្គនាយក, តំណាងរដ្ឋបាលរាជរាជធានីភ្នំពេញ, អភិបាលខណ្ឌព្រែកព្នៅ, តំណាងអង្គការកុកឺសៃ, លោកនាយកសាលា, អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមផងដែរ។ ថ្លែងសំណេះសំណាលជាមួយសិស្សានុសិស្ស នឹងមាតាបិតា នាឱកាសនោះ រដ្ឋមន្ត្រី វង សូត បានលើកឡើងថា ក្រោមកិច្ចសហការជាមួយអង្គការកុមារអាស៊ីអាស្ដេកា និងអង្គការកុកិសៃ KJO ជប៉ុន ដែលផ្ដល់ជំនួយជាកង់ចំនួន ៤០០គ្រឿង បន្ថែមសម្រាប់ធ្វើ ការចែកជូនដល់ក្មួយៗកុមារ សិស្សានុសិស្សក្រីក្រមកពីតាមបណ្តារសាលាបឋមសិក្សា, អនុវិទ្យាល័យ និងវិទ្យាល័យក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់ជួយកុមារា កុមារី សិស្សានុសិស្ស…