សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា ចាប់លេខរៀងបានទី២០ ជាលេខងាយស្រួលចំណាំ ដល់ពលរដ្ឋទូទាំងប្រទេស!
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការចាប់បានលំដាប់លេខរៀង ទី២០ របស់គណបក្សប្រជាជនកម្ពុជា នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦ ជាលេខរៀងល្អ ដែលងាយស្រួលចំណាំ ដល់ពលរដ្ឋទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណបងប្អូនជនរួមជាតិ និងយុវជនយុវនារី ព្រមទាំងកម្មករកម្មការនី ដែលមានជំនឿជឿជាក់ គាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ទាំងក្នុងអណត្តិមុនៗ និងនៅក្នុងអណត្តិនេះ ដែលមានលេខរៀងទី២០។ សម្តេចតេជោ ហ៊ុន សែន បានសសេរក្នុង Facebook យ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦។ នៅព្រឹកមិញនេះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការចាប់លេខរៀង គណបក្សនយោបាយទាំង២០ សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា…