សារអំពីប្រវត្តិ និងដំណើរការផ្លូវការនៃទំព័រ facebook Samdech Hun Sen, Cambodian Prime Minister
ថ្ងៃនេះ Facebook ខ្ញុំមានចំនួនអ្នកគាំទ្រ និងចូលចិត្ត (Likes) មកទល់ម៉ោង 11:09am ថ្ងៃទី ២ កុម្ភៈ ២០១៦ គឺ ២,០៩៩,៧៤០។ ខ្ញុំសូមអរគុណជនរួមជាតិ និងយុវជន យុវតីទាំងក្នុង និងក្រៅប្រទេសដែលបានគាំទ្រខ្ញុំគ្រប់ពេល។ ថ្ងៃនេះ ខ្ញុំសូមនិយាយអំពីប្រវត្តិ Facebook ខ្ញុំជម្រាបជូនជនរួមជាតិអោយបានដឹងថាតើ Facebook ខ្ញុំនេះចាប់បើកនៅពេលណា? មានយុវជនម្នាក់ដែលក្រោយពីបានបញ្ចប់ការសិក្សានៅប្រទេសកម្ពុជាហើយ គឺបានអាហារូបករណ៍ទៅសិក្សានៅប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ ដោយសារមើលឃើញអំពីសារៈសំខាន់បណ្តាញ Facebook នៅក្រៅប្រទេស ដែលមានការនិយមចូលចិត្តពីយុវវ័យ និងនិស្សិតជាច្រើន ហើយយុវជនរូបនេះគិតថា នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវតែមានបណ្តាញសង្គមបែបនេះ ដើម្បីមានទំនាក់ទំនងល្អកាន់តែជិតស្និទ្ធជាមួយប្រជាជន ជាពិសេសយុវជន ទើបនៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១០ យុវជនរូបនេះបានរៀបចំបង្កើត Facebook ដាក់ឈ្មោះខ្ញុំ “Samdech Hun Sen, Cambodian Prime Minister” ។ យុវជនរូបនេះបានរៀបចំបង្ហោះជាព័ត៌មានអំពីសកម្មភាពខ្ញុំ រួមទាំងព័ត៌មានសង្គម ព្រមទាំងរូបថត…