រដ្ឋមន្ត្រីកសិកម្មនៃប្រទេសមហាអុនតំបន់មេគង្គ ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការជម្រុញសុវត្ថិភាពចំណីអាហារ នៅក្នុងតំបន់មេគង្គ
FN ៖ ថ្ងៃនេះ រដ្ឋមន្ត្រីកសិកម្មនៃមហាអនុតំបន់មេគង្គ (GMS) បានប្រកាសគាំទ្រយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ និង ផែនការសកម្មភាព ដើម្បី កសាងប្រព័ន្ធសុវត្ថិភាពចំណីអាហារមួយនៅទូទាំងតំបន់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ដែលអង្គភាព Fresh News ទទួលបាន។ ប្រព័ន្ធនេះនឹងផ្អែកលើបទដ្ឋាន ដែលមានមូលដ្ឋានផ្អែកលើវិទ្យាសាស្ត្រ និងមានការទទួលស្គាល់ទៅវិញទៅមក ការតាមដានប្រភពផលិតផល និង ការចែករំលែកព័ត៌មាន ជាពិសេស ព័ត៌មានអំពីបញ្ជីរាយនាមគ្រោះថ្នាក់ សម្រាប់មុខទំនិញសំខាន់ៗមួយចំនួន។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើរតួនាទីជាលេខាធិការដ្ឋាន នៃមហាអនុតំបន់មេគង្គ ដែលរួមមានសមាសភាពចូលរួមដូចជា ប្រទេសកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន (ជាពិសេសគឺខេត្ត Yunnan និង តំបន់ ស្វយ័តGuangxi Zhuang) សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ និង ប្រទេសវៀតណាម។ លោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានឲ្យដឹងថា «យុទ្ធសាស្ត្រមហាអនុតំបន់មេគង្គ ឆ្នាំ២០១៨-២០២២ និង ផែនការសកម្មភាពក្រុងសៀមរាប នឹងជួយឱ្យយើងក្លាយជាអ្នកផ្គត់ផ្គង់…