សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ
ក្រោកពីយប់ ដើម្បីមកជួបគ្នានេះ ងងុយដេកទេក្មួយៗ? អត់ទេ! បែរជាមកងងុយពូឯណេះ។ ថាក្មួយៗទៅចុះក្រោកពីយប់ ដើម្បីបានមកជួបជាមួយនឹងពូព្រឹកនេះទាន់ពេលវេលា ប៉ុន្តែ ចម្លែកពូឯណេះ មិនដឹងយ៉ាងម៉េចបានជាម៉ោង ៣.៣០ (ព្រឹក) ភ្ញាក់នឹងគេ? ភ្ញាក់រហូត។ (ដេក)អត់លក់ទៅវិញ។ ឥឡូវ ចាប់ផ្តើមងងុយហើយ ប៉ុន្តែ ក្មួយៗសំណាងជាងពូ នៅត្រង់ថា ពេលដែលជួបគ្នារួចហើយ គឺក្មួយៗមានឱកាសបានឈប់សម្រាកមួយល្ងាចនេះទៀត។ ឯពូគឺអត់ទេ ល្ងាចនេះគឺ(ជួបជាមួយ)រដ្ឋមន្ត្រីការបរទេសឥណ្ឌាផង។ ទៅពីហ្នឹងមិនដឹងថា នៅលើតុមាន(ឯកសារ)ប៉ុន្មាន? (អាហ្នឹង)មួយ។ មួយទៀត មុនទៅជួប(រដ្ឋមន្ត្រីការបរទេស)ឥណ្ឌា ត្រូវកាន់ឯកសារយកទៅទីស្តីការគណៈរដ្ឋមន្ត្រី រួចហើយមុនពេលគេមកដល់ យើងត្រូវចុះហត្ថលេខា និងសម្រេចកិច្ចការមួយចំនួន។ ត្រឡប់មកផ្ទះ មិនដឹងថាគេដាក់(ឯកសារ)ប៉ុន្មានទៀត? គេថាមនុស្សដែលធ្វើ(ជា)នាយករដ្ឋមន្ត្រី ឬធ្វើជាចៅហ្វាយស្រុក (ឬ)ចៅហ្វាយខេត្ត (ឬ)រដ្ឋមន្ត្រីអី សុទ្ធតែជាមនុស្សមានសំណាង អ្នកមានបុណ្យ … ផ្ទុយទៅវិញទេ។ បន្តជួបកម្មករ/ការិនីតាមការសន្យានៅមុនពេលបោះឆ្នោត ថ្ងៃនេះ រីករាយណាស់ ដែលបានមកជួបក្មួយៗសាជាថ្មីម្តងទៀត។ ពូបាននិយាយកាលពីពេលមុនបោះឆ្នោតថា ប្រសិនបើគណបក្សប្រជាជនជាប់ឆ្នោត ពូនឹងបន្តដំណើរជួបជាមួយកម្មករ/ការិនីតទៅទៀត។ ប៉ុន្តែ បើសិនជាគណបក្សប្រជាជនមិនទទួលបាននូវការគាំទ្រ និយាយពាក្យមួយម៉ាត់ថា ចាញ់ឆ្នោតទៅចុះ គឺពូមិនទៅដណ្តើមការងារអនាគតនាយករដ្ឋមន្ត្រីទេ…