ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារសាមគ្គីជាមួយកីឡាករ កីឡាការិនី
FN ៖ នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ពេលរសៀលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញពិសារអាហារសាមគ្គី ជាមួយកីឡាករ កីឡាការិនី អត្តពលិក និងមន្រ្តី នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជាង ៣ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ។ សូមបញ្ជាក់ថា ឆ្នាំ២០១៧នេះ គឺជាឆ្នាំទី២ហើយ ដែលសម្តេចតេជោ ហ៊ុន សែន រៀបចំឲ្យមានការពិសារអាហារជុំគ្នាជាមួយកីឡាករ កីឡាការិនី និងអត្តពលិកនៅកម្ពុជា។ ការជួបជុំពិសារអាហារនេះ ក៏ជាឱកាសមួយដែលសម្តេចបានសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់ដំបូន្មានមួយចំនួន ដល់កីឡាករ កីឡាការិនី និងអត្តពលិកកម្ពុជា ឲ្យពួកគេប្រឹងប្រែងដុសខាតសមត្ថភាព ដើម្បីឈានឆ្ពោះទៅចូលរួមការប្រកួតស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមទាំងសហព័ន្ធកីឡាទាំងអស់ ដែលបានខិតខំធ្វើឲ្យវិស័យកីឡាកាន់តែរីកចម្រើន។ សម្តេចតេជោ ហ៊ុន សែន ថា តាមរយៈវិស័យកីឡានេះ បានធ្វើឲ្យទង់ជាតិរបស់កម្ពុជា កាន់តែបានបង្ហាញវត្តមានយ៉ាងច្រើននៅលើពិភពលោក…