គ.ជ.ប បង្ហាញពីការដឹកជញ្ជូនសន្លឹកឆ្នោតពីរាជធានី-ខេត្ត មករក្សាទុកនៅទីស្ដីការ និងឃ្លាំងរបស់ខ្លួន
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហាញកម្មវិធីដឹកជញ្ជូនកញ្ចប់សន្លឹកឆ្នោត (កញ្ចប់ ឃ) ពីរាជធានី-ខេត្តទាំង២៥ យកមករក្សាទុកនៅទីស្ដីការរបស់ខ្លួន និងនៅឃ្លាំង គ.ជ.ប ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ ក្នុងលិខិតរបស់ គ.ជ.ប បានបញ្ជាក់ថា សកម្មភាពដឹកជញ្ជូនសន្លឹកឆ្នោតនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ រួមមាន៖ ១៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ដឹកមកពីរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង កណ្ដាល កោះកុង មណ្ឌលគិរី រតនគិរី កែប ឧត្តរមានជ័យ និងខេត្តព្រះសីហនុ។ ២៖ នៅថ្ងៃទី១២ ខែមិថុនា ដឹកមកពីខេត្តព្រៃវែង ស្ទឹងត្រែង តាកែវ ប៉ៃលិន ត្បូងឃ្មុំ ព្រះវិហារ ក្រចេះ កំពង់ចាម ស្វាយរៀង និងខេត្តសៀមរាប។ ៣៖ នៅថ្ងៃទី១៣ ខែមិថុនា ដឹកមកពីខេត្តកំពង់ស្ពឺ កំពង់ធំ កំពត ពោធិ៍សាត់…