សម្ដេចតេជោ ហ៊ុន សែន៖ ត្រូវតែរួមគ្នាទប់ស្កាត់ បដិវត្តន៍ពណ៌ដែលផ្ដើមចេញ ពីការស្អប់ខ្ពើមបុគ្គលម្នាក់ បែរជាធ្វើទង្វើវិនាសកម្ម សម្លាប់មនុស្សរាប់លាននាក់
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញពីបំណងដ៏ពិតប្រាដករបស់កម្ពុជា ចង់ឲ្យប្រជាជាតិទាំងអស់លើពិភពលោក រួមគ្នាទប់ស្កាត់សកម្មភាពបដិវត្តន៍ពណ៌ ដែលធ្វើឲ្យមនុស្សរាប់លាននាក់ បានស្លាប់បាត់បង់ជីវិត។ ថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាត សភាតំបន់អាស៊ី លើកទី៩ នៅទឹកដីខេត្តសៀមរាប នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយសម្តេចបានចោទជាសំណួរ ទៅកាន់តុលាការអន្តរជាតិថា តើគួរនាំពួកអ្នកផ្តួចផ្តើមឲ្យមានបដិវត្តន៍ពណ៌ទៅកាត់ទោស ឬត្រូវបំពាក់មេដាយនូប៊ែលសន្តិភាព? នាយករដ្ឋមន្រ្តីដ៏មានឥទ្ធិពលរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវតែរួមគ្នាទប់ស្កាត់នូវសកម្មភាពបដិវត្តន៍ពណ៌ ដែលផ្តើមចេញពីការស្អប់ខ្ពើមបុគ្គលម្នាក់ បែរជាធ្វើទង្វើវីនាសកម្មសម្លាប់មនុស្សរាប់ម៉ឺនរាប់លាននាក់ ដូចជានៅកម្ពុជា ព្រោះតែការស្អប់សម្តេច សីហនុ បែរជាធ្វើឲ្យមានភ្លើងសង្រ្គាម និងសម្លាប់ពលរដ្ឋខ្មែររាប់លាននាក់»។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រទេសអឺរ៉ុប ទទួលយកជនភៀសខ្លួន មានការស្នាក់នៅសមរម្យ និងមានការងារធ្វើ ព្រោះនេះទង្វើរបស់អឺរ៉ុប ដែលគាំទ្រនយោបាយរបស់អាមេរិក។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសរសើរតួកគី ដែលមានបំណងបើកច្រកព្រំដែន ឲ្យជនភៀសខ្លួនធ្វើដំណើរទៅកាន់អឺរ៉ុប។ សម្តេចតេជោ ហ៊ុន សែន…