ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវវិហារឥស្លាមជើមៀក ស្ថិតក្នុងក្រុងកំពង់ចាម
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវវិហារឥស្លាមជើមៀក ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ព្រមទាំងបងប្អូនខ្មែរ-ឥស្លាមជាច្រើនពាន់នាក់ផង។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល ជាពិសេសគណបក្សប្រជាជនកម្ពុជា ចូលដឹកនាំប្រទេសបានធ្វើឲ្យកម្ពុជាមានសុខដុមនីយកម្ម ផ្នែកសាសនា។ សម្តេចតេជោបន្តថា សាសនាខុស ជាតិសាសន៍ខុសគ្នា មិនមែនជាឧបសគ្គនៃការអភិវឌ្ឍប្រទេសនោះទេ។ * សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្តថា នៅលើពិភពលោកមានជម្លោះនៃការប្រកាន់សាសនា និងពូជសាសន៍ តែជាសំណាងល្អនៅក្នុងប្រទេសកម្ពុជា មានបញ្ហាទាំងអស់នោះទេ។ សម្តេចបន្ថែមថា នយោបាយរបស់កម្ពុជា បើទោះបីប្រជាពលរដ្ឋមានជំនឿអ្វីក៏ដោយ តែត្រូវមានគោលដៅរួមមួយ គឺសន្តិភាព និងការអភិវឌ្ឍ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពក្នុងការកើតជាកូនខ្មែរ…