សេចក្តីដកស្រង់សង្កថា ការប្រារព្ធ ទិវាមច្ឆជាតិ នៅអាងទឹកអន្លង់ជ្រៃ, ស្រុកថ្ពង, កំពង់ស្ពឺ
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះអនុគណ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ, ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា ដែលបានចូលរួមក្នុងឱកាសនេះ, សូមគោរពលោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូន ជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ ទាំងមកពីខេត្តកំពង់ស្ពឺ និងមកពីខេត្តកំពង់ឆ្នាំង ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្តងទៀត នៅក្នុងទិវាមច្ឆជាតិលើកទី ១៤ ហើយមកចំកន្លែងមួយ ដែលជាតំបន់មានលក្ខណៈហៅថាប្រព័ន្ធស្រោចស្រពនៅខាងជើងទីក្រុងភ្នំពេញ។ សូមអភ័យទោស ពេលដែលខ្ញុំព្រះករុណាខ្ញុំកំពុងនិយាយនេះ គឺខ្ញុំព្រះករុណាខ្ញុំកំពុងគ្រុន ហើយក៏សូមអភ័យទោសពីអង្គទូតនានាផងដែរ ដែលយើងធ្វើកម្មវិធីមុនការគ្រោងទុក។ យប់មិញនេះ គឺដេកអត់បានបន្តិចសោះ ហើយជ្រុលនឹងបាល់ទាត់ផង ក៏បង្ហើយទៅ។ ដល់ចប់បាល់ទាត់ទៅ ក៏លុបមុខលុបមាត់ រួចហើយក៏ចេញដំណើរមក។ អង្គរក្សក៏មកមិនទាន់ដែរ។ មកតាមផ្លូវនេះ (គេង)លក់រហូត មិនមែនលក់តិចទេ បើតាមមើលទៅ ១ ម៉ោង ព្រោះធ្វើដំណើរដូចជា ជាង ១ ម៉ោង កន្លះ…