ពិធីបិទវគ្គប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ ជូនសិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់-មន្ត្រីមធ្យមឆ្នាំ២០១៧ និងពិធីបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០១៨
ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គុំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា។ ដំបូងអនុញ្ញាត អោយខ្ញុំព្រះករុណាខ្ញុំ សូមអភ័យទោស សូមអធ្យាស្រ័យ អំពីការដែលពីប៉ុន្មានអាទិត្យមុននេះ មុននេះបានកំណត់ពេល ប៉ុន្តែដោយសារតែមានការចាំបាច់ទៅលើការងារផ្សេង ក៏បានពន្យារពេលចែកសញ្ញាបត្រមកដល់ពេលនេះ ដូចដែលយើងធ្លាប់បាននិយាយថាមកយឺតប្រសើរជាងមិនមក។ ជោគជ័យធំមួយក្នុងកំណែទម្រង់រដ្ឋ គឺកំណែទម្រង់មុខងារសាធារណៈ ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានចូលរួមចែក ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រសម្រាប់ជ័យលាភី ដែលទទួលការសិក្សានៅទីនេះ ទាំងសិស្សរៀនរយៈពេលវែង និងកម្មសិក្សាការី ក៏ដូចជាការបើកវគ្គបន្តសម្រាប់មន្ត្រីរបស់យើង។ អម្បាញ់មិញ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានធ្វើរបាយការណ៍ពីវឌ្ឍនភាពនៃកិច្ចការងារនេះ ហើយខ្ញុំព្រះករុណាខ្ញុំក៏សូមយកឱកាសនេះថ្លែងជាសាធារណៈថា កំណែទម្រង់រដ្ឋបាលសាធារណៈគឺពិតជាធ្វើអោយខ្ញុំព្រះករុណាមានកាឈឺចាប់មិនតិចទេ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ អាចនិយាយដោយនិយាយដោយមោទនភាពថា នៅពេលដែលខ្ញុំព្រះករុណាខ្ញុំ ចាប់ផ្ដើមធ្វើកិច្ចការងារនេះដោយផ្ទាល់ អាចនិយាយបានថាមកដល់ពេលនេះ បើវាទោះបីជាមិនទាន់ពេញលេញ ក៏អាចនិយាយបានថាវាជាជោគជ័យដ៏ធំ នៅក្នុងកំណែទម្រង់រដ្ឋ ពិសេសទាក់ទងជាមួយនឹងបញ្ហា កំណែទម្រង់មុខងារសាធារណៈ …។ យន្តការ ៣ ដំណើរការ ក្រោយរំលាយគណៈកម្មការកែទម្រង់រដ្ឋ ហេតុអ្វីបានជាថ្ងៃនេះលោក ហ៊ុន សែន ទើបនឹងរំលេច។ ដោយសារវាដល់ចុងអាណត្តិ…