លោក អៀង មូលី៖ «រាជរដ្ឋាភិបាលបានប្តេជ្ញា ធ្វើឲ្យសម្រេចនូវគោលដៅ ៩៥-៩៥-៩៥ ដើម្បីបញ្ចប់ការចម្លងមេរោគអេដស៍ នៅឆ្នាំ២០២៥»
FN ៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលបានប្តេជ្ញា ធ្វើឲ្យសម្រេចនូវគោលដៅ ៩៥-៩៥-៩៥ ដើម្បីបញ្ចប់ការចម្លងមេរោគអេដស៍ នៅឆ្នាំ២០២៥ ហើយការធានាឲ្យមាន កម្មវិធីសំណាញ់សុវត្ថិភាពសង្គម (Social Safety Net Program) និងជាពិសេសការពង្រឹង ប្រព័ន្ធគាំពារសង្គម ជាបន្ទុកមួយដែលរាជរដ្ឋាភិបាលត្រូវរៀបចំ នូវគោលនយោបាយយូរអង្វែង ដើម្បីលើកស្ទួយជីវភាពជនក្រីក្រ ដែលមានរួមបញ្ចូលគ្រួសារ ដែលទទួលរងផលប៉ះពាល់ នៃជំងឺអេដស៍។ ការថ្លែងបែបនេះ របស់លោក អៀង មូលី ត្រូវបានធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាស្ដីពី «ការពិគ្រោះយោបល់ស្តីពីការបញ្ចូលគ្រួសាររងផល ប៉ះពាល់ដោយសារមេរោគអេដស៍ និងជនងាយរងគ្រោះ ក្នុងដំណើរការកំណត់អត្តសញ្ញាណ គ្រួសារក្រីក្រ» ដែលបានរៀបចំឡើង នាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅឯសណ្ឋាគារកាំបូឌីយ៉ាណា។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី វ្លាដាំងកា អាន់ដ្រីវ៉ា ប្រធានអង្គការយូអិនអេដស៍ (UNAIDS) ប្រចាំកម្ពុជា, ប្រធានលេខាធិការដ្ឋានអេដស៍ និងជាប្រធានកម្មវិធីអេដស៍ និងកាមរោគ រាជធានីភ្នំពេញ និងខេត្តទាំង២៥, អ្នកតំណាងដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល…