ក្រសួងសុខាភិបាល ព្រមានពីការផ្ទុះជំងឺគ្រុនឈីក និងប្រាប់ពីវិធានការការពារជំងឺនេះ
FN ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានព្រមានពីការផ្ទុះជំងឺគ្រុនឈីក (ឈីកគន់ហ្គន់យ៉ា) ក្រោយរកឃើញថា រហូតមកដល់ពេលនេះ មានមនុស្សសរុបចំនួន៥,៩៩៨នាក់ កំពុងសង្ស័យមានជំងឺនេះ ភាគច្រើននៅខេត្តសៀមរាប តាកែវ និងព្រះវិហារ។ តាមរយៈសេចក្ដីក្រើនរំលឹក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ក្រសួងសុខាភិបាល បញ្ជាក់ថា ការចម្លងជំងឺគ្រុនឈីកនេះ មានសមាមាត្រខុសគ្នា តាមក្រុមអាយុ ហើយបើយោងតាមរបាយការណ៍តាមប្រព័ន្ធឃ្លាំមើលជំងឺគ្រុនឈាម បង្ហាញថា ៥៤ភាគរយ នៃករណីទាំងនោះជាមនុស្សពេញវ័យ ៣១ភាគរយ, ជាកុមារអាយុ៥ឆ្នាំឡើង និង១៥ភាគរយ ជាកុមារអាយុក្រោម៥ឆ្នាំ។ ជាមួយគ្នា ក្រសួងសុខាភិបាល ក៏បានប្រាប់ពីវិធានការការពារជំងឺគ្រុនឈីកនេះផងដែរ រួមមាន៖ *វិធានការទី១៖ អាណាព្យាបាល មាតាបិតា កុមារាកុមារី គ្រប់រូបរួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្ម ចូលរួមកម្ចាត់ ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដែលទុកចោលមិនប្រើប្រាស់ ដូចជាសំបកកង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោក ដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេជ្រ ត្រូវកប់…