សន្តិភាព, ហេដ្ឋារចនាសម្ព័ន្ធ និងភាពប្រសើរឡើងនៃប្រាក់ចំណូល ធ្វើឲ្យប្រជាជនរីករាយបុណ្យភ្ជុំបិណ្ឌ
ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៥ សម្តេចតេជោ ហ៊ុន សែន អះអាងថា មានកត្តា ៣ ធំៗ ដែលធ្វើឲ្យស្ងាត់ទីក្រុងភ្នំពេញ កំឡុងពេលបុណ្យភ្ជុំបិណ្ឌ ពីថ្ងៃទី ១២ ដល់ ១៤ តុលា ឆ្នាំ ២០១៥។ សន្តិភាព គឺជាកត្តាចម្បង និងសំខាន់ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋក្នុងស្រុកអាចធ្វើដំណើរទៅគ្រប់ទីកន្លែងបាន។ ប្រជាជនលែងខ្លាចគ្រាប់មីន ឬជម្លោះប្រដាប់អាវុធ ដូចពេលដែលកម្ពុជានៅមានតំបន់ត្រួតត្រា ៤ គឺរាជរដ្ឋាភិបាល ខ្មែរក្រហម រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ និង ហ៊្វុនស៊ិនប៉ិច។