សម្តេចតេជោ ហ៊ុន សែន៖ សល់៣ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ខួបលើកទី៤១ឆ្នាំ នៃថ្ងៃប្រជុំជួររៀបការ១៣គូ របស់ខ្ញុំ និងភរិយា, ខែមករា ជាខែដែលប្រជាជនខ្មែររួចផុតពីរបប ប៉ុល ពត
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ បានសរសេរលើក Facebook របស់សម្តេចដោយបញ្ជាក់ថា នៅសល់តែ៣ថ្ងៃទីប៉ុណ្ណោះ នឹងដល់ខួបលើកទី៤១ឆ្នាំ (ថ្ងៃទី០៥ ខែមករា ១៩៧៦-ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧) នៃថ្ងៃប្រជុំជួររៀបការរបស់សម្តេចជាមួយនឹង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងមានគូស្វាមីភរិយា១២គូផ្សេងទៀត ក្នុងរបស់ ប្រល័យពូជសាសន៍ប៉ុលពត។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា កូនៗរបស់សម្តេចស្ទើរតែទាំងអស់ បានរៀបការនៅក្នុងខែមករានេះដែរ ខណៈដែលប្រជាជនកម្ពុជាក៏រួចចាកពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងខែមករា នេះផងដែរ។ លើសពីនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរដល់ជនរួមជាតិ សូមឲ្យខែមករា ឆ្នាំសកលថ្មីនេះ នាំមកនូវជោគជ័យថ្មី សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានសរសេរទាំងស្រុងយ៉ាងដូច្នេះថា «សល់តែ៣ថ្ងៃទៀតប៉ុណ្ណោះងដល់ខួបលើកទី៤១ឆ្នាំ នៃថ្ងៃប្រជុំជួររៀបការ ១៣គូ របស់ខ្ញុំនិងភរិយា (៥មករា១៩៧៦ – ៥មករា២០១៧)។ ខ្ញុំសរសេររៀបរាប់ពីជិវិតអាពាហ៌ពិពាហ៌ ក្នុងគ្រាកលយុគ្គ…