សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា ឧបត្ថម្ភថវិកាជិត៤ម៉ឺនដុល្លារ ដល់សមាគមនិស្សិតកម្ពុជានៅចិន នាឱកាសចូលរួមវេទិកាខ្សែក្រវាត់មួយផ្លូវមួយ
FN ៖ ស្ដែងចេញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមជាមួយមន្រ្តីរាជរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជា បានឧបត្ថម្ភថវិកាទ្រទ្រង់ដល់សមាគមនិស្សិតកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៣៨,០០០ដុល្លារអាមេរិក នាអំឡុងពេលចូលរួមក្នុងកិច្ចប្រជុំកំពូល នៃវេទិកាខ្សែក្រវាត់ និងផ្លូវ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង។ លោក អ៊ុ វុទ្ធទី ប្រធានសមាគមនិស្សិត និងសមាជិកទាំងអស់ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានឆ្លៀតពេលដ៏មមាញឹកពីកិច្ចប្រជុំ អញ្ជើញទៅសួរសុខទុក្ខពួកគេ និងបានឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ថែមទាំងផង។ ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជា ដែលអមដំណើរសម្ដេចតេជោ ក៏បានឧបត្ថម្ភថវិកាចំនួន ៨ពាន់ដុល្លារ ហើយសភាពាណិជ្ជកម្មក៏បានឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ ផងដែរ សរុបទាំងអស់ ៣៨,០០០ដុល្លារ។ លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់ប្រាក់ឧបត្ថម្ភដល់និស្សិតចូលរួមក្នុងពិធី សម្រាប់ដោះស្រាយជីវភាពរស់នៅ និងការសិក្សាទៀតផង។ លោក អ៊ុ វុទ្ធទី បានលើកឡើងថា សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន បង្កើតឡើងក្នុងគោលបំណង…