ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប
FN ៖ ខណៈដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចូលរួម «សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ នៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨» ដែលប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ទី២៤ ខែតុលា ឆ្នាំ២០១៨ ក្រោមមូលបទរួម «ការវិនិយោគលើការអភិវឌ្ឍប្រកបដោយចីរភាព» សម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ប្រមាណជាង៩០០នាក់ នៅប្រទេសស្វីស នាព្រលប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរនានា ដែលបានគាំទ្រសម្តេចនៅប្រទេសស្វីសលើកនេះ * សម្តេចតេជោ ហ៊ុន សែន រីករាយដែលបានជួបប្រជាពលរដ្ឋខ្មែរនៅប្រទេសស្វីស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីជាហត់នឿយយ៉ាងណា ឬត្រូវលុបកម្មវិធីខ្លះចោល សម្តេចត្រូវតែជួបប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេសតាមការកំណត់ * សម្តេចតេជោ ហ៊ុន សែន សុំអធ្យាស្រ័យពីប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស ដោយសារតែបន្ទាប់ពីបង្កើតរដ្ឋាភិបាលអាណិត្តថ្មីហើយនោះ…