ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ឱកាសធ្វើសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលសំខាន់ៗ និងឆ្លើយសំណួរអ្នកសារព័ត៌មាន ពាក់ព័ន្ធកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ បានធ្វើសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បង្ហាញអំពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ។ ខាងក្រោមជាចំណុចសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសធ្វើសន្និសីទសារព័ត៌មាន និងឆ្លើយសំណួរអ្នកសារព័ត៌មាន ពាក់ព័ន្ធកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ៖ សម្តេចតេជោ ហ៊ុន សែន សម្តែងការពេញចិត្តចំពោះកម្លាំងសន្តិសុខសមត្ថកិច្ចកម្ពុជា ដែលការពារសន្តិសុខសុវត្ថិភាព សម្រាប់មេដឹកនាំអាស៊ាន ដែលមកចូលរួមកិច្ចប្រជុំនៅកម្ពុជា បានយ៉ាងល្អ និងមានសុវត្ថិភាព សម្តេចតេជោ ហ៊ុន សែន ថ្វាយជោគជ័យនៃការរៀបចំកិច្ចប្រជុំអាស៊ាន ថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ និងប្រជាជនកម្ពុជាទាំងអស់ សម្តេចតេជោ ហ៊ុន សែន៖ មានកត្តា២ ដែលធ្វើឱ្យអាស៊ានទទួលបានសមាជិក TAC រហូតដល់៧ នៅឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន៖ អាស៊ាន មិនមែនជាកូនជឹងនរណាទេ អាស៊ានមិនខ្វល់ថានរណាខឹងទេ ចំពោះការទទួលយកអ៊ុយក្រែនជាសមាជិក TAC។…