សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki)ប្រធានសមាគមជប៉ុន-កម្ពុជា និងគណប្រតិភូវិនិយោគិនជប៉ុន ចូលជួបសម្ដែងការគួរសម
នៅព្រឹកថ្ងៃពុធ ៥ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងគណប្រតិភូវិនិយោគិនជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅដល់ ឯកឧត្តមតាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងគណប្រតិភូវិនិយោគិនជប៉ុន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅ កម្ពុជាក្នុងពេលនេះ។ សម្តេចតេជោ បានរំលឹកអំពីជំនួបរវាងសម្តេច និងឯកឧត្តមប្រធានសមាគម និងគណៈប្រតិភូវិនិយោគ កាលពីខែមករា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូកន្លងមក ហើយឱកាសនេះនឹងជាជំនួបសាជាថ្មីទៀត ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងសមាគមវិនិយោគិនជប៉ុន និងកម្ពុជា។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ហ្វូមីអាគី កម្ពុជាដែលក្រោយពីការចាកចេញពីតំណែងអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាឯកឧត្តមប្រធាន បានខិតខំយ៉ាងខ្លាំងដើម្បីជំរុញទំនាក់ទំនងជប៉ុន និងកម្ពុជាតាមរយៈការបង្កើតជាសមាគមជប៉ុន-កម្ពុជានេះឡើង និងការខិតខំទាក់ទាញវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជា។ នាឱកាសជំនួបនេះ ឯកឧត្តម…