ប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ខណៈក្រសួងរកឃើញករណីជំងឺកូវីដឆ្លងសហគមន៍២០កុម្ភៈ រហូតដល់៣២ករណី
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធស្ថានភាពឆ្លងជំងឺកូវីដ១៩ថ្មី ដែលសម្តេចតេជោហៅថា ជាករណីឆ្លងសហគមន៍២០កុម្ភៈ ហើយក្រសួងបានរកឃើញឆ្លងសហគមន៍រហូតដល់៣២ករណី។ ការថ្លែងសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន មានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា, ទូរទស្សន៍ព័ត៌មាន Fresh News ព្រមទាំងតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀត។ ខាងក្រោមជាប្រសាសន៍របស់សម្តេតេជោ ហ៊ុន សែន ដែលបានថ្លែងសារជូនជនរួមជាតិប្រមាណជិតមួយម៉ោង៖ * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងចូលសហគមន៍ រហូតដល់ចំនួន៣២ករណី។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការរកឃើញកូវីដ១៩ថ្មីនេះ ជាព្រឹត្តិការណ៍អាក្រក់និងធ្ងន់ធ្ងរ ករណីឆ្លងជំងឺកូវីដ១៩ចូលសហគមន៍ ២០កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជា និងអំពាវនាវឱ្យពលរដ្ឋខ្មែរចំនួន៦ចំណុចដូចតទៅ៖ ទី១៖ សម្តេចស្នើសុំការយោគយល់ពីអ្នកធុរកិច្ច និងការស្នាក់ការនៅរបស់ពលរដ្ឋ ដែលតម្រូវឱ្យមានការបិទអគារ ក្លឹបកម្សាន្ត និងតំបន់មួយចំនួនដែលផ្ទុះករណីកូវីដ១៩ ជាចាំបាច់។ ទី២៖ បន្តយកសំណាកធ្វើតេស្តសម្រាប់អ្នកនៅក្នុងតំបន់មានផ្ទុះកូវីដ១៩…