អនុស្សារណៈរវាងធនាគារព្រីនស៍ និងសមាគម TYDA ជាការចូលរួមការងារមនុស្សធម៌
FN៖ តាមរយៈអនុស្សរណៈនៃការយោគយល់រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជាមួយធនាគារព្រីនស៍ ម.ក លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA បានបង្ហាញសុទិដ្ឋិនិយមថា ការចុះអនុស្សារណៈនាពេលនេះ គឺជាការរួមគ្នាការងារមនុស្សធម៌ ដើម្បីផ្ដល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខជូនប្រជាពលរដ្ឋ។ អនុស្សរណៈនៃការយោគយល់នេះត្រូវបានចុះហត្ថលេខាដោយលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ និងលោក ហ៊ន់ សុរចនា អភិបាលលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិធនាគារព្រីនស៍ ព្រមទាំងមានការការចូលរួមរបស់លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ នៅសណ្ឋាគារភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។ ការចុះអនុស្សរណៈនេះដែរគឺក្នុងគោលបំណងផ្តល់ការគាំទ្របន្ថែមដល់កម្មវិធី និងសកម្មភាពនានាក្នុងវិស័យថែទាំសុខភាព សុខភាពសាធារណៈ សម្រាប់ផ្ដល់ការពិនិត្យព្យាបាលជូនប្រជាជនដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ លោក ហ៊ន់ សុរចនា បានលើកឡើងថា ចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងនូវមូលដ្ឋានសម្រាប់ការបង្កើត និងរក្សាទំនាក់ទំនងរវាងធនាគារ ព្រីនស៍ និង TYDA ដោយធនាគារ ព្រីនស៍ នឹងចូលរួមឧបត្ថម្ភលើផ្នែកហិរញ្ញវត្ថុដល់ TYDA រយៈពេល៣ឆ្នាំ ក្នុងចំនួនទឹកប្រាក់៣០០,០០០ដុល្លារអាមេរិក ក្នុងការដឹកនាំគម្រោងវេជ្ជសាស្រ្ត…