សេចក្តីដកស្រង់សង្កថា ពិធីចែកវិញ្ញាបនបត្រមន្ត្រីជាន់ខ្ពស់ មន្ត្រីក្រមការ សាលាភូមិន្ទរដ្ឋបាល
ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមក្នុងការចែកសញ្ញាបត្រ ចំពោះនិស្សិត ថាសិស្សអញ្ចឹងទៅចុះ ដែលបានបញ្ចប់ការសិក្សា និងបើកវគ្គសិក្សាថ្មី សម្រាប់សាលាភូមិន្ទរដ្ឋបាលរបស់យើង។ ពិតជាមានការរីករាយណាស់ ដោយសារយើងបានធ្វើកិច្ចការជាបន្តបន្ទាប់ នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសទាក់ទងជាមួយមន្ត្រីតែម្តង។ អបអរសាទរជ័យលាភី និងប្រកាសបើកវគ្គថ្មី ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើចំពោះវឌ្ឍនភាពនៃសាលានេះ ដែលបានខិតខំប្រឹងប្រែង ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់បំពេញអោយតម្រូវការនៃមន្ត្រីគ្រប់ទីកន្លែង ហើយជាពិសេសការធ្វើកម្មសិក្សាទំាងឡាយ សម្រាប់មន្ត្រីរបស់យើង។ ឯកឧត្តមរដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន បានធ្វើរបាយការណ៍រួចហើយ ពាក់ព័ន្ធជាមួយនឹងវឌ្ឍនភាពនេះ។ កាសែត ខេមបូឌាដេលី ចុះផ្សាយរឿងសមុទ្រចិនខាងត្បូង។ គ្រោងនៅក្នុង iPhone នេះ ព្រោះវាអត់មានពេលអង្គុយសរសេរ អញ្ចឹងវាមានតែដេកវ៉ៃ ខ្ញុំព្រះករុណាខ្ញុំ គិតថាថ្ងៃនេះ ចង់ថ្លែងសារច្រើននៅក្នុងក្របខណ្ឌជាផ្ទៃក្នុង ក៏ប៉ុន្តែថ្ងៃនេះ បាឋកថាមួយគឺប្រហែលជាមានតម្លៃ ដែលជាសាស្ត្រាចារ្យចុងក្រោយសម្រាប់អ្នកចូលរួមរៀនសូត្រនៅទីនេះ ហើយក៏ចែករំលែកទៅដល់អាស៊ាន និងបណ្តាប្រទេសជាដៃគូដទៃទៀត ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។ ខ្ញុំព្រះករុណាខ្ញុំ មិនអាចនឹងមិនថ្លែងនៅក្នុងថ្ងៃនេះបានទេ។ ថ្ងៃនេះ កាសែត ខេមបូឌាដេលី បានលើកឡើងថា «កម្ពុជាធ្វើអោយខូចកិច្ចប្រជុំអាស៊ានមួយទៀត ទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង» ដូច្នេះ បាឋកថាថ្ងៃនេះ គឺជាគោលជំហររបស់ជាតិកម្ពុជា ដើម្បីផ្ញើជូនទៅចំពោះអ្នកសរសេរទំាងឡាយ…