កម្ពុជា-ចិន ជំរុញឲ្យពន្លឿនការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងព្រលានយន្តហោះសៀមរាប ឆ្លើយតបកំណើនពាណិជ្ជកម្ម និងទេសចរណ៍
FN ៖ កម្ពុជា និងចិន បានមើលឃើញដូចគ្នាថា ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុ និងការសាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាប នឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីបម្រើដល់ការការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ ដែលកំពុងមានកំណើននៅក្នុងប្រទេសកម្ពុជា។ ឈរលើទស្សនទាននេះ ការសាងសង់ឲ្យបានឆាប់រហ័សនូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងព្រលានយន្តហោះនៅសៀមរាប គឺជារឿងគួរបានយកចិត្តទុកដាក់ខ្ពស់បំផុត។ ទស្សនទានស្របគ្នារវាងកម្ពុជា-ចិន ក្នុងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងព្រលានយន្តហោះនៅក្នុងខេត្តសៀមរាបនេះ បានស្តែងឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី៤ នៅវិមានសន្តិភាព នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ម្សិលមិញនេះ។ កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធានគណៈកម្មាធិការកម្ពុជា និង ភាគីចិនដឹកនាំដោយ លោក យ៉ាង ជាឈី ទីប្រឹក្សារដ្ឋចិន និងជាប្រធានគណៈកម្មាធិការចិន។ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងក្នុងសន្និសីទព័ត៌មានក្រោយកិច្ចប្រជុំថា ការកសាងផ្លូវល្បឿនលឿនភ្នំពេញ ទៅក្រុងព្រះសីហនុ ជាចំណុចចាំបាច់បំផុតរបស់កម្ពុជា ព្រោះបច្ចុប្បន្នវិស័យដឹកជញ្ជូនផ្លូវគោកនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសកិច្ចទំនាក់ទំនងល្អជាមួយបណ្តាលប្រទេសនៅក្នុងតំបន់ និងការផ្លាស់ប្តូរពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសនានានៅលើសកលលោកកាន់តែមានការរីចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ លោកឧបកនាយរដ្ឋមន្តី្រ ក៏បានថ្លែងដែរថា វិស័យទេសចរណ៍នៅកម្ពុជាមានការរីកចម្រើន ដូច្នេះរដ្ឋាភិបាលកម្ពុជា មានគម្រោងកសាងព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរអន្តរជាតិ…