ក្រសួងការបរទេស ចេញសេចក្តីប្រកាសសម្តែងការស្វាគមន៍ ចំពោះលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលធ្វើឲ្យអន្តរជាតិស្ងើចសរសើរ

FN ៖​ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែមិថុនានេះ ចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្តែងនូវការស្វាគមន៍ ចំពោះលទ្ធផលបោះឆ្នោតផ្លូវការ ដែលប្រកាសដោយ គ.ជ.ប នៅថ្ងៃនេះ និងបានកត់សម្គាល់ឃើញថា ការបោះឆ្នោតឃុំសង្កាត់លើកនេះ ទទួលបាននូវការអបអរសាទរ ពេញចិត្ត និងវាយតម្លៃខ្ពស់ពីសំណាស់អន្តរជាតិ និងបណ្តាស្ថានទូតនានាផងដែរ។ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ត្រូវបានអន្តរជាតិ វាយតម្លៃខ្ពស់ថា បានប្រព្រឹត្តទៅក្នុង «លក្ខណៈសេរី យុត្តិធម៌ និងសម្ងាត់» ដោយ «ពុំមានសញ្ញាណាមួយ នៃការគំរាមកំហែង បង្ខិតបង្ខំ ឬអំពើហិង្សា» ឡើយ។ ជាមួយគ្នានេះ ក្រសួងការបរទេស សង្ឃឹមថា សហគមអន្តរជាតិ នឹងយកចិត្តទុកដាក់ចំពោះការវាយតម្លៃវិជ្ជមាន និងការសរសើរទាំងអស់នេះ ក្នុងការវាយតម្លៃរបស់ខ្លួនអំពើការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជា។ សូមជំរាបថា លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ចេញផ្សាយដោយ គ.ជ.ប នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហាញថា៖ គណបក្សប្រជាជនកម្ពុជាទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន១១៥៦…

សេចក្តីថ្លែងការណ៍៖ CPP ប្រកាសជាឱឡារិកទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤

FN ៖ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ គណបក្សប្រជាជនកម្ពុជាដែលជា គណបក្សឈ្នះច្រើនលើសគេ បានចេញសចក្តីថ្លែងការណ៍ ដោយប្រកា​ជាឱឡារិកទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤។ សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា នេះគឺលទ្ធផលដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវនឹងយុត្តិធម៌ពិតប្រាកដ។ គណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះសមាជិក សមាជិកាគណបក្ស និងជនរួមជាតិ នៅគ្រប់ឃុំ សង្កាត់ ដែលបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងក្របខណ្ឌប្រទសជាតិទាំងមូល។

លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បង្ហាញថា CPP ទទួលបានសំឡេងគាំទ្រ៥០.៧៦%, CNRP បាន៤៣.៨៣%

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញតារាងសំឡេង និងភាគរយគាំទ្រតាមគណបក្សនយោបាយទាំង ១២គណបក្ស ជាលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅតាមរាជធានី-ខេត្តទាំង២៥។ ក្នុងតារាងផ្លូវការដែលអង្គភាព Fresh News ទទួលបាននៅមុននេះបន្តិច បានបង្ហាញថា៖ ១៖ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន ៣,៥៤០,០៥៦សំឡេង ស្នើនឹង ៥០.៧៦ភាគរយ ២៖ គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងគាំទ្រចំនួន ៣,០៥៦,៨២៤សំឡេង ស្នើនឹង ៤៣.៨៣ភាគរយ ៣៖ គណបក្សហ៊្វុនស៊ិនប៊ុច ទទួលបានសំឡេងគាំទ្រចំនួន ១៣២,៣១៩សំឡេង ស្នើនឹង ១.៩៩ភាគរយ ៤៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រចំនួន ១២២,៨៨២ ស្នើនឹង ១.៧៦ភាគរយ ៥៖ គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងគាំទ្រចំនួន ៧៨,៧២៤សំឡេង ស្នើនឹង ១.១៣ភាគរយ ៦៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រចំនួន ៣១,៣៣៤សំឡេង ស្នើនឹង ០.៤៥ភាគរយ ៧៖ គណបក្សសញ្ជាតិកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន ២,១៦១សំឡេង…