ការដកស្រង់សេចក្តីអធិប្បាយ ពិធីចែកសញ្ញាបត្រជូនឧទ្ទេសអធិការអប់រំ និស្សិតបរិញ្ញាជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអប់រំ គ្រូបរិញ្ញា+១
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់ ដែលបានមកជួបជាមួយនឹង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ពិសេសចំពោះនិស្សិត គរុនិស្សិតកម្រិតឧត្តម និងគរុសិស្សកម្រិតមូលដ្ឋាន នៃវិទ្យា ស្ថានជាតិអប់រំ ចំនួន ៨៨៤ នាក់។ បើគិតរាប់ពីដំបូងមក នេះគឺលើកទី ១៩ ដែលខ្ញុំមកកាន់ទីនេះ … យើងមិនដែលមានថាអាក់ខានពេលណានោះទេ ព្រោះជាមានតម្រូវការអោយធ្វើការផ្តាំផ្ញើ មុននឹងពេលដែល អស់លោក លោកស្រី នាងកញ្ញា ទៅបង្រៀននៅតាមមូលដ្ឋាន។ ការដាំធនធានមនុស្សត្រូវការពេលយូរជាងដាំដើមឈើ ដូចដែល ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន បានលើកឡើងនៅក្នុងរបាយការណ៍អម្បាញ់មិញ អំពីវឌ្ឍន ភាពនៃវិស័យអប់រំរបស់យើង ហើយស្ថានភាពនេះ បើយើងក្រឡេកមើលទៅខាងក្រោយវិញ យើងបានដើរ ឆ្ងាយចេញពីចំណុចចេញដំណើរមកហើយ ប៉ុន្តែ យើងក៏ត្រូវព្យាករមើលទៅអនាគតថា យើងក៏ត្រូវមានដំណើរវែងឆ្ងាយ និងត្រូវការវិនិយោគបន្ថែមទៀត ទៅលើវិស័យអប់រំនេះ។ ប្រៀបធៀបជាមួយនឹងការដាំដុះ និងការទទួលផលពីការដាំដុះ គឺខុសគ្នាឆ្ងាយណាស់។ ការដាំដុះស្រូវ ដំណាំកសិផលផ្សេងៗ ឬដំណាំ ឧស្សាហកម្ម បើនិយាយពីកៅស៊ូ យើងប្រើត្រឹមកម្រិតតែ ៥…