សេចក្តីដកស្រង់ក្រៅផ្លូវការ សង្កថា ទិវានៃការចងចាំដំណើររឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (៣) ចំណុចប្រវត្តិសាស្ត្រក្នុងទឹកដីវៀតណាម
ភូមិហ័រលី បានស្វាគមន៍ និងផ្ដល់បាយលើកដំបូង លើទឹកដីវៀតណាម ឯកឧត្តម ង្វៀក វ៉ាន់ដា លេខាគណៈកម្មាធិការបក្ស ខេត្តប៊ិញ ហ្វឿក។ ឯកឧត្ត ហ្វៀន វ៉ាន់ចាន់ ប្រធានគណៈកម្មាធិការខេត្តប៊ិញហ្វឿក ឯកឧត្តមឧត្តមសេនីយមេបញ្ជាការយុទ្ធភូមិភាគទី ៧។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្ងៃនេះ ខ្ញុំបានវិលត្រឡប់មកកាន់ទីកន្លែង ប្រវត្តិសាស្រ្តដ៏សំខាន់មួយ ដែលទាក់ទងទៅនឹងជីវិតមនុស្សរាប់លាននាក់ កាលពី ៤០ ឆ្នាំ មុននោះ។ ដំណើរមកកាន់ទីនេះ ខ្ញុំបានរៀនរាប់ជាបណ្តើរៗ តាំងពីពេលនៃការចាប់ផ្តើមចេញពីទីតាំងនៅឯទឹកដីកម្ពុជា និងការឆ្លងដែនរហូតមកដល់កន្លែងទុកអាវុធ និងដាំបបរទទួលទាន។ ការមកដល់ភូមិហ័រលី ដែលត្រូវបានស្វាគមន៍ និងផ្តល់បាយជាលើកដំបូងសម្រាប់ខ្ញុំ។ កន្លែងនេះកាលពីមុន ខុសប្លែកពីថ្ងៃនេះ កាលពេលនោះកម្មករចំការកៅស៊ូ ដែលពួកខ្ញុំបានធ្វើដំណើរដោយថ្មើរជើងពីភូមិហ័រលី ចំងាយប្រមាណជាង ៤ គីឡូម៉ែត្រ ទើបបានមកដល់ ឡាងជីន។ ខ្ញុំត្រូវបានអញ្ជើញពីកន្លែងដែលស្នាក់នៅខាងក្រោយ មកកាន់ទីកន្លែងនេះ ដោយអនុសេនីយឯកបម្រុងម្នាក់ ខ្ញុំមិនចាំឈ្មោះ ជាការគួរឲ្យសោកស្តាយ។ ក្រោយមក គាត់ជាវរសេនីយឯក ហើយគាត់ទៅធ្វើជាទីប្រឹក្សា ឬជំនួយការកងទ័ពវៀតណាមនៅខេត្តក្រចេះ។ ឥឡូវនេះ…