ហូបអំបិលកម្ពុជា មិនពកក, ខេត្តនានាត្រៀមដី សហការជាមួយ “ភូមិកុមារ SOS អន្តរជាតិ”
ព្រឹកថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០១៦ ក្នុងឱកាសសម្ពោធភូមិកុមារ អេសអូអេស ខេត្តកំពត សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប អោយងាកមកប្រើប្រាស់អំបិលក្នុងស្រុកវិញ ព្រោះជាអំបិលផលិតចេញពីទឹកសមុទ្រ មិនដូចអំបិលនាំចូលពីបរទេស ដែលផលិតចេញពីរ៉ែក្រោមដីឡើយ។ លើសពីនេះទៀត សម្តេចបានទាញអារម្មណ៍ថា អំបិលកម្ពុជាមានបញ្ចូលនូវសារធាតុអ៊ីយ៉ូត ដែលជួយការពារមិនអោយមានជំងឺពកកផង។ ពាក់ព័ន្ធនឹងសកម្មភាពអង្គការ “ភូមិកុមារ SOS អន្តរជាតិ” សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវសេចក្ដីរីករាយ និងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរួម ចាប់តាំងពីឆ្នាំ ១៩៩៩ ដែលមកទល់គ្នានឹងពេលនេះ បានចំណាយថវិកាប្រមាណជាង ២៦ លានដុល្លារ រួមចំណែកជួយដល់កុមារកម្ពុជា នៅ ៦ ទីតាំង ផ្តល់សេវាជំនួយដល់កុមារកម្ពុជាជិត ២ ពាន់នាក់។ សម្ដេចតេជោ អះអាងថា រាជរដ្ឋាភិបាលនឹងបន្តកិច្ចសហការជាមួយ អង្គការ “ភូមិកុមារ SOS អន្តរជាតិ” បន្តទៀត និងបានដាស់តឿនដល់ខេត្តនានា ត្រៀមដីទុកឱ្យហើយ បើមានបំណងចង់ឱ្យអង្គការ “ភូមិកុមារ…