ប្រធានាធិបតីសិង្ហបុរី យល់ព្រមនឹងសំណើ សម្តេចតេជោ ហ៊ុន សែន រឿងទិញអង្ករបន្ថែមពីកម្ពុជា

FN ៖ ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរីលោក តូនី តាន់ កេងយាំ បានយល់ព្រមតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះការស្នើឱ្យប្រទេសសិង្ហបុរីបង្កើនការទិញអង្ករក្រអូបពីប្រទេសកម្ពុជា នេះបើតាមការអះអាងរបស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន។ ការយល់ព្រមចំពោះការទិញអង្ករលេខ១បន្ថែមនេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោក តូនី តាន់ កេងយាំ នៅឯកវិមានសន្តិភាព នាល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នេះ នាគ្រាដែលលោកបំពេញទស្សនកិច្ច៤ថ្ងៃនៅកម្ពុជា។ ក្រោយបញ្ចប់ជំនួបថ្នាក់កំពូលនេះ លោក អ៊ាង សុផល្លែត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសិង្ហបុរីពិចារណារ លើការទិញអង្ករ ពីប្រទេសកម្ពុជាយើង ជាពិសេសអង្ករដែលមានគុណភាពល្អ ជាពិសេសអង្ករសេរីរាង្គ ដែលកម្ពុជាកំពុងជំរុញធ្វើការដាំដុះសម្រាប់ការនាំចេញនេះ»។ លោកបានពន្យល់បន្តថា «ជាការឆ្លើយតប ឯកឧត្តមប្រធានាធិបតីសិង្ហបុរី បានយល់ស្របជាមួយនឹងសម្តេចតេជោ នូវអ្វីដែលសម្តេចតេជោបានលើកឡើង»។ របាយការណ៍ផ្លូវការរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ បានឱ្យដឹងថា ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់…

ជំនួបនិងការចុះហត្ថលេខារវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរី នៅវិមានសន្តិភាព បានបញ្ចប់ហើយ !

FN ៖ រហូតដល់ម៉ោង៥៖០០នាទីល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​និង លោក តូនី តាន់ កេងយាំ ប្រធានាធិបតីសិង្ហបុរី ក៏ដូចជាពិធីចុះហត្ថលេខាលើអនុស្សារណៈចំនួន នៅវិមានសន្តិភាពនោះ បានបញ្ចប់ហើយ។ ខណៈពេលនេះ លោក តូនី តាន់ កេងយាំ កំពុងចាកចេញពីវិមានសន្តិភាព ទៅកាន់សណ្ឋាគារសូហ្វីតែលវិញ។ អនុស្សារណៈចំនួន២ ដែលត្រូវចុះហត្ថលេខាក្នុងនោះរួមមាន៖ ទី១៖ អនុស្សារណៈ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រវាងក្រសួងការងារកម្ពុជា ជាមួយវិទ្យាស្ថានអប់រំបច្ចេកទេសសិង្ហបុរី។ ទី២៖ ពិធីចុះហត្ថលេខាលើអនុស្សារណៈ រវាងមន្ទីរពេទ្យកាល់ម៉ែត្រ ជាមួយនឹងមន្ទីរពេទ្យ Tan Tock Seng ប្រទេសសិង្ហបុរី៕

ប្រធានាធិបតីសិង្ហបុរី៖ អបអរសាទរចំពោះកម្ពុជា ដែលក្លាយជាគោលដៅទេសចរណ៍ល្អផ្តាច់គេ នៅពិភពលោកឆ្នាំ២០១៦ ហើយសិង្ហបុរីបន្តត្រៀមខ្លួនជានិច្ច ក្នុងការជម្រុញអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា

FN ៖ ប្រធានាធិបតីសិង្ហបុរី លោក តូនី តាន់ កេងយាំ បានសម្តែងនូវការថ្លែងអំណរគុណចំពោះការរៀបចំ និងស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់ដំណើរ ទស្សនកិច្ចរបស់លោក និងភិរយាមកកាន់ប្រទេសកម្ពុជា និងសូមអបអរសាទរចំពោះកម្ពុជា ដែលក្លាយជាគោលដៅទេសចរណ៍ល្អផ្តាច់គេនៅពិភពលោក ឆ្នាំ២០១៦ ហើយសិង្ហបុរីបន្តត្រៀមខ្លួនជានិច្ចក្នុងការជម្រុញអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា នេះបើយោងតាមលិខិតរបស់ប្រធានាធិបតីសិង្ហបុរី ដែលអង្គភាពព័ត៌មានទទួលបាននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នេះ។ លោកប្រធានាធិបតីសិង្ហបុរី បានលើកឡើងយ៉ាងដូច្នេះថា​៖«សិង្ហបុរី និងកម្ពុជា បានចែករំលែកនូវចំណងមិត្តយ៉ាងកក់ក្តៅ និងយូរអង្វែង។ ការរីកចំរើននៃទំនាក់​ទំនងរវាងប្រទេសទាំងពីរ ឈរលើមូលដ្ឋានដ៏ល្អដើម្បីជម្រុញការអភិវឌ្ឍលើគ្រប់វិស័យ​​ ជាពិសេស​វិស័យទេសចរណ៍។ ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមសម្តែងនូវការ អបអរសាទរជូនចំពោះប្រទេសកម្ពុជា ដែលទើប​ទទួលនូវសមិទ្ធិផលដ៏គាប់ប្រសើរគឺ «គោលដៅទេសចរណ៍ល្អផ្តាច់គេ នៅលើពិភពលោក ប្រចាំឆ្នាំ២០១៦» ដែលត្រូវបានប្រគល់ដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប សម្រាប់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ ប្រការនេះបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញា និងប្រឹងប្រែង ដ៏មុះមុតរបស់កម្ពុជា ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ព្រមទាំងការរក្សាឲ្យបាននូវនយោបាយបើកចំហជើងមេឃ»។ លោកប្រធានាធិបតីបានបន្តថា៖ ប្រទេសសិង្ហបុរីនឹងបន្តត្រៀមខ្លួនជានិច្ច ក្នុងការជម្រុញឲ្យមានការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា និងស្វែងរកឱកាស សម្រាប់ការទទួលបានផលប្រយោជន៍ពីសំណាក់ក្រុមហ៊ុននានារបស់សិង្ហបុរី៕ សូមជំរាបថា លោក តូនី តាន់ កេងយាំ ប្រធានាធិបតីទី៧ របស់សាធារណរដ្ឋសិង្ហបុរី ដែលកាន់តំណែងតាំងពីឆ្នាំ២០១១នោះ បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសកម្ពុជា រយៈពេល៤ថ្ងៃ…