សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ/ការិនី និយោជិត នៅតំបន់ភ្នំពេញថ្មី
សុំម្ចាស់រោងចក្រ អោយកម្មករបានសម្រាកមួយល្ងាច ក្រោយការជួបជុំ ដំបូង សូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្មួយៗ កម្មករ/ការិនី ម្ចាស់រោងចក្រ ក៏ដូចជាសម្ដេច ឯកឧត្តម លោកជំទាវ ដែលបានអញ្ជើញចូលរួមនៅថ្ងៃនេះ! បើទោះបីថា មកដល់ពេលនេះ ខ្ញុំមិនទាន់បានទទួលនូវចម្លើយពីសំណាក់ម្ចាស់រោងចក្រ។ ហើយអម្បាញ់មិញ តាមរយៈលោកតំណាង ស្នើសុំអោយសួរយោបល់របស់ម្ចាស់រោងចក្រដទៃទៀត ក៏ប៉ុន្តែខ្ញុំគិតថា គួរ តែត្រូវដោះស្រាយបញ្ហានេះ។ ម្សិលមិញ ខ្ញុំបានមកទស្សនកិច្ចនៅរោងចក្រ Gin Sovann Fashion នៅ ក្បែរនេះ ហើយខ្ញុំក៏បានសុំម្ចាស់រោងចក្រ អោយកម្មករបានសម្រាកមួយល្ងាច។ កាលពីថ្ងៃមុន ទៅតំបន់ ខ្សាច់កណ្ដាល នៅក្រុមហ៊ុន 7NG នៅតំបន់ឧស្សាហកម្ម 7NG ក៏បានស្នើសុំអោយកម្មករយើងបានឈប់ សម្រាកក្នុងមួយល្ងាច។ ខ្ញុំចង់សួរយោបល់ចំពោះម្ចាស់រោងចក្រដែលមានវត្តមាននៅទីនេះ តើខ្ញុំអាចសុំ បានទេនូវការផ្ដល់អោយកម្មកររោងចក្រនេះ បន្ទាប់ពីការជួបគ្នានេះទៅ បានសម្រាកមួយល្ងាចហ្នឹង។ បាន ឬមិនបាន? បាន! អញ្ចឹង អរគុណណាស់។ នេះមិនមែនជាសិទ្ធិដែលយើងត្រូវទទួលទេ ក៏ប៉ុន្តែវាជាចិត្ត សប្បុរសរបស់ថៅកែរោងចក្រ តាមសំណូមពររបស់ពូ ព្រោះថា ក្មួយៗយប់មិញនេះ ប្រហែលត្រូវក្រោកពី…