សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យសាលាបឋមសិក្សា និងវិទ្យាល័យចំនួន៧កន្លែង ព្រមទាំងឧបត្ថម្ភអគារសិក្សាជាច្រើនខ្នងដល់សិស្សានុសិស្ស នៅខេត្តព្រះសីហនុ
FN ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងឱកាសអញ្ជើញមកចូលរួមក្នុងពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លៀតអញ្ជើញចុះសួរសុខទុក្ខក្មួយៗចៅៗសិស្សានុសិស្សនៅសាលាចំនួន៧កន្លែង នៅក្នុងខេត្តព្រះសីហនុ។ * សាលារៀនទី៧៖ វិទ្យាល័យក្រុងព្រះសីហនុ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ នៅទីនេះសម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ព្រមទាំងសប្បុរសជនបានផ្តល់អគារសិក្សាថ្មី១ខ្នង កម្ពស់២ជាន់មាន១២បន្ទប់, ផ្ទះគ្រូ១ខ្នង កម្ពស់២ជាន់មាន១០បន្ទប់, ផ្ទះសិស្ស១ខ្នងកម្ពស់២ជាន់ មាន១០បន្ទប់, ធ្វើតារាងបាល់ទះ បាល់បោះ និងផ្តល់ជូនម៉ាស៊ីនកុំព្យូរទ័រ៤គ្រឿង, ម៉ាស៊ីនថតចម្លង១គ្រឿង និងម៉ាស៊ីនព្រីនចំនួន២គ្រឿង។ * សាលារៀនទី៦៖ សាលាបឋមសិក្សា និងវិទ្យាល័យហ៊ុនសែនមិត្តភាព ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ចំពោះសាលាបឋមសិក្សាគឺ សម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ព្រមទាំងសប្បុរសជនបានផ្តល់អគារសិក្សាថ្មី១ខ្នង កំពស់៤ជាន់ មាន៤០បន្ទប់ និងទីចាត់ការ១ខ្នងមាន៣បន្ទប់ និងម៉ាស៊ីនកុំព្យួទ័៤គ្រឿង ម៉ាស៊ីនថតចំលង១គ្រឿង និងម៉ាស៊ីនព្រីនធ័រចំនួន២គ្រឿង។ រីឯចំពោះវិទ្យាល័យវិញបានអគារសិក្សាថ្មី១ខ្នង កំពស់៤ជាន់ មាន៤០បន្ទប់, និងទីចាត់ការ១ខ្នង មាន៣បន្ទប់, ផ្ទះស្នាក់នៅរបស់គ្រូ១ខ្នង កំពស់២ជាន់ មាន១០បន្ទប់…