សុន្ទរកថា ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំឆ្នើម» ពីសកលវិទ្យាល័យ លីមកុកវីង (Limkokwing University) នៃប្រទេសម៉ាឡេស៊ី

សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ Dato’ Raja Aznil Raja Hisham អនុប្រធានសកលវិទ្យាល័យ លីមកុកវីង និងជា​តំណាង​សកលវិទ្យាល័យ សហការី ព្រមទាំងសាស្ត្រាចារ្យនៃសកលវិទ្យាល័យ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានសេចក្តីរីករាយ និងកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលសកល វិទ្យាល័យ លីមកុកវីង នៃ ប្រ​ទេសម៉ាឡេស៊ីបានសម្រេចផ្តល់ដល់រូបខ្ញុំនូវ សញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំឆ្នើម» ដោយ បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ដល់សកម្មភាព និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ ក្នុងបុព្វហេតុ​បម្រើ​ជាតិ​មាតុភូមិ និងប្រជាជនជាទីស្រឡាញ់បំផុតរបស់ខ្ញុំ។ ក្នុងនាមខ្លួនខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់ ពិតជារីករាយ​ទទួលយកសញ្ញាបត្របណ្ឌិតកិត្តិយស ដែលផ្តល់ដោយសកលវិទ្យាល័យ លីមកុកវីង នាពេលនេះ។ ឆ្លៀតក្នុងឱកាសដ៏ឱឡារិកនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ប៉ាឌូកា លីមកុក​វីង ប្រធានសកលវិទ្យាល័យ ពិសេស ដាតូ រ៉ាចា ឤហ្សនីល រ៉ាចា ហីស្សាម អនុប្រធានសាកលវិទ្យាល័យ ដែលជាតំណាងសកលវិទ្យាល័យ លីមកុកវីង ហើយមានវត្តមាននាពេលនេះ, ព្រមទាំងសហការី ដែលបាន​ចំណាយពេលវេលាយូរ ដើម្បីតាមដាន និងសិក្សាស្រាវជ្រាវនូវសកម្មភាពជាច្រើនដែលខ្ញុំបានបំពេញ និង សមិទ្ធផលនានានៅគ្រប់វិស័យទាំងអស់ ដែលសម្រេចបាន ក្រោមកិច្ចខិតខំប្រឹងប្រែងដឹកនាំរបស់ខ្ញុំ…