សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធី សំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាស អបអរស្វាគមន៍ឆ្នាំថ្មី

សម្តេចក្រឡាហោម, សម្ដេចពិជ័យសេនា, ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា!           ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធី សំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរស្វាគមន៍ ឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧។ នេះគឺជាការជួបជុំទ្រង់ទ្រាយធំលើកទី ១ របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហើយខ្ញុំ ក៏សូមលើកទឹកចិត្តឱ្យមានការជួបជុំបែបនេះនៅឆ្នាំក្រោយៗបន្តទៀត សំដៅបង្កើនមិត្តភាព ការផ្លាស់ប្តូរមតិយោបល់និងឧត្តមានុវត្តន៍ជាក់ស្តែងល្អៗ សម្រាប់​អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មរបស់កម្ពុជា។           ខ្ញុំសូមថ្លែងអំណរគុណក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបានសហការរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ដ៏មានសារៈសំខាន់នេះឡើង។ ពិធីនេះផ្តល់ឱកាសដល់សហគ្រិន  ធុរជន និងនវធុរជនបានជួបប្រាស្រ័យទាក់ទងគ្នា រាប់អានគ្នាកាន់តែជិតស្និទ្ធ…

សុន្ទរកថា ថ្លែងក្នុងវេទិកាសកលស្តីពី ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រឆ្នាំ ២០១៥ ក្នុងឱកាសខួបលើកទី២៣នៃទិវាលុបបំបាត់ភាពក្រីក្រអន្តរជាតិ ស្តីពី ការអភិវឌ្ឍរួម តាមរយៈកិច្ចប្រឹងប្រែងរួម ក្នុង ការលុបបំបាត់ភាពក្រីក្រ, ក្រុងប៉េកាំង, សាធារណរដ្ឋប្រជាមានិតចិន

ឯកឧត្តម ស៊ី ជីនពីង, ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្ស ដោយបានចូលរួមក្នុង «វេទិកាសកលស្តីពីការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រឆ្នាំ ២០១៥»។ ជាបឋម ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលនៃសាធារណ​រដ្ឋប្រជាមានិតចិន ដែលបានផ្តល់នូវការរៀបចំដ៏ល្អឥតខ្ចោះ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះរូបខ្ញុំ ព្រម​ទាំងគណៈប្រតិភូកម្ពុជា។ ប្រធានបទនៃវេទិកាលើកនេះ ផ្តោតលើ «ការអភិវឌ្ឍរួមតាមរយៈកិច្ចប្រឹងប្រែង​រួម ក្នុងការលុបបំបាត់ភាពក្រីក្រ» ពិតជាមានសារៈសំខាន់ចាំបាច់ និងចំពេលបំផុត ពីព្រោះវេទិកានេះ​ប្រព្រឹត្តទៅស្របពេលដែលប្រទេស និងប្រជាជាតិទាំងអស់ក្នុងពិភពលោក ទើបតែបានអនុម័តនូវរបៀប​វារៈអភិវឌ្ឍន៍សកល ដែលបន្តផ្តោតជាសំខាន់លើការកាត់បន្ថយភាពក្រីក្រ សម្រាប់រយៈពេល ១៥ ឆ្នាំទៅ​មុខ។ លើមូលដ្ឋាននេះ វេទិកានេះ ដែលត្រូវបានប្រារព្ធឡើងក្នុងឱកាស ខួបលើកទី ២៣ នៃទិវាលុបបំបាត់​ភាពក្រីក្រអន្តរជាតិ និង ខួបលើកទី ២ នៃទិវាកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន គឺពិតជាវេទិកាដ៏​សំខាន់មួយសម្រាប់ថ្នាក់ដឹកនាំពិភពលោក ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀត ពិភាក្សា ព្រមទាំងចែក​រំលែកបទពិសោធន៍ និងទស្សនៈលើយុទ្ធសាស្រ្តនៃការកាត់បន្ថយភាពក្រីក្រ។ ជាការពិត ក្នុង ២ ទសវត្សរ៍កន្លងមក តាមរយៈការដាក់ឲ្យអនុវត្តនូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់​អង្គការសហប្រជាជាតិ និងការដាក់ចេញនូវគោលយោបាយ…