អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក

នៅព្រឹកថ្ងៃទី ០៣​ ខែកក្កដា​ ២០១៩ ​នេះ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក មុនពេលចូលរួមបើកកិច្ចប្រជុំអង្គការពាណិជ្ជកម្មពិភពលោកលើកទី ៧ ដើម្បីត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ ២០១៩ ។ ក្នុងជំនួបទ្វេភាគីនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោកជាមួយ ឯកឧត្តម រ៉ូប៊ែរតូ អាហ្សវ៉េដូ (Roberto Azevêdo) អគ្គនាយក អង្គការពាណិជ្ជកម្មពិភពលោកនាព្រឹកថ្ងៃទី ៣ កក្កដានេះ ឯកឧត្តមអគ្គនាក បានស្វាគមន៍ សម្ដេចតេជោនាយករដ្ឋមន្ត្រី​ និងបានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ដូចជាប្រទេសកម្ពុជា ដែលបានធ្វើវិភាគទាន ដល់ដោយអង្គការពាណិជ្ជកម្មពិភព លោកជាពិសេសក្នុងនាមកម្ពុជាជាប្រទេសសម្របសម្រួល ជាប្រទេសដែល មានការអភិវឌ្ឍន៏តិចតួចក្នុងឆ្នាំ ២០១៧ ។ ឯកឧត្តមក៏បានអបអរសាទរចំពោះកម្ពុជា ក្នុងការ ទទួលបាននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាពិសេស កំណើនសេដ្ឋកិច្ចដែលមាន ៧% ជារៀងរាល់ឆ្នាំក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ហើយជាពិសេសទៀតនោះ ឯកឧត្តម បានគូសបញ្ជាក់ថា អ្វីដែលពាក់ព័ន្ធនឹងការចូលរួមរបស់កម្ពុជា គឺការចូលរួមក្នុងការធ្វើពាណិជ្ជកម្ម ពហុភាគី ក្នុងកម្រិតអន្តរជាតិ។ កម្ពុជាទទួលបានក្នុងក្របខណ្ឌ ជំនួយសម្រាប់ពាណិជ្ជកម្ម…