សម្តេចតេជោ ហ៊ុន សែន រំលឹកពលរដ្ឋកម្ពុជា អំពីខួបទី ៦២ ទិវាឯករាជ្យជាតិ និងខួបកំណើតកងទ័ព

ព្រឹកថ្ងៃ ០៩ វិច្ឆិកា តាមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានរំលឹកជូនប្រជាពលរដ្ឋកម្ពុជាពីខួបលើក​ទី ៦២ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ~ ៩ វិច្ឆិកា ឆ្នាំ ២០១៥) ខួបកំណើតកងទ័ព ដែល CNV សូមចុះផ្សាយទាំងស្រុងដូចតទៅ៖ ខ្ញុំព្រះករុណាខ្ញុំ សូមចូលរួមអបអរសាទរ ថ្ងៃបុណ្យឯករាជ្យជាតិលើកទី ៦២ (៩ វិច្ឆិកា ឆ្នាំ១៩៥៣ ~ ៩ វិច្ឆិកា ឆ្នាំ២០១៥) ជាមួយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនៅថ្ងៃនេះ។ ពិតណាស់ គឺប្រជារាស្រ្តខ្មែរទូទាំងប្រទេសចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់ ព្រះ​ករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូ និង​លះ​បង់គ្រប់យ៉ាងក្នុងការទាមទារឯករាជ្យ ពីបារាំងជូនជាតិមាតុភូមិ។ ចាប់តាំងពីព្រះរាជាណាចក្រកម្ពុជា បាន​ទទួលឯករាជ្យពេញលេញ នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ អតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានស្ថាបនា…