ការស្រង់ប្រសាសន៍ក្នុងសង្កថា ក្នុងពិធីចែកសញ្ញាប័ត្រនិស្សិត នៃសកលវិទ្យាល័យ Western

“ដកចាស់ ចាស់ប្រតិកម្ម, ទុកចាស់ ថ្មីប្រតិកម្ម” … សួរថា នៅពេលដែលគេឈ្នះឆ្នោត តើគេយកមនុស្សពីណាមកធ្វើការ? តើគេត្រៀមបណ្តេញចេញនូវអ្នកដែលអត់តម្លៃទាំងឡាយ កំពុងធ្វើការឬ ក្នុងពេលដែលសារនយោបាយរបស់គេថា «រក្សាទុកមន្រ្តីចាស់ មានតែតំឡើងប្រាក់ខែ»។ អ្នកដែលគាំទ្រ លក់គោ លក់ក្របី លក់តាំងពីឆ្កែ ដើម្បីជួយបក្ស បានការងារមកពីណាធ្វើ បើអាចាស់វានៅដដែលហ្នឹង? ចាប់ពីចៅហ្វាយខេត្តចុះ អគ្គបញ្ជាការកងទ័ពចុះ អគ្គប៉ូលីសចុះ អគ្គនាយកដ្ឋានចុះ ហៅថាក្របខណ្ឌមុខងារសាធារណៈ ត្រូវទុកទាំងអស់។