សង្កថា ថ្លែងក្នុងពិធី សម្ពោធ ដាក់អោយប្រើប្រាស់ សាលាអន្តរជាតិភ្នំពេញ

ក្នុងសង្កថា សម្ពោធដាក់អោយប្រើប្រាស់ សាលាអន្តរជាតិភ្នំពេញ ថ្ងៃ ១៩ កញ្ញា ឆ្នាំ ២០១៥ សម្តេចតេជោ ហ៊ុន សែន លើកឡើងនូវចំណុច​សំ​ខាន់ៗ មួយចំនួន។ កម្ពុជា​ទស្សនៈថ្មី សូមធ្វើការដកស្រង់ជូននូវចំណុចខ្លះ ដូចតទៅ៖ … ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានការរីករាយ​ដែលបានមក​ចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវ​សាលា​អន្តរ​ជាតិ​​ភ្នំពេញ ដែលទើបកសាងហើយ (និង)សម្ពោធថ្ងៃនេះ ហើយសិស្សក្នុងចំនួនដ៏ច្រើនបានផ្លាស់មក​ពី​(សាលានៅ)កណ្តាលទីក្រុង។ … អ្វីដែលកើតឡើងកាលពី ២៦ ឆ្នាំមុននោះ បានពង្រីកខ្លួនបន្តិចម្តងៗ រហូត ដល់​ស្ថាន​ភាព​មួយនៅទីនេះ ដែលយើងបានរួមគ្នាកសាងឡើង។ អំបាញ់មិញក្នុងរបាយការណ៍​របស់​លោក Barry Sutherland  ​នាយកសាលាអន្តរជាតិភ្នំពេញ បានលើកឡើងថា យើងភ្លេចថា យើង ជាភ្ញៀវ ក៏​​ប៉ុន្តែ​សម្រាប់​ខ្ញុំ អស់លោក និងសាលានេះ មិនមែនជាភ្ញៀវទេ ប៉ុន្តែជាតួអង្គយ៉ាងសំខាន់​ក្នុងការ រស់​នៅ​ជា​មួយ​យើង​​ រួមជាមួយយើង ដើម្បីរីកចម្រើន​ជាមួយគ្នា។ សាលាអន្តរជាតិភ្នំពេញមានអាយុ ២៦ ឆ្នាំ មុនមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស តាមរយៈការរំលឹកអំពីប្រវត្តិ ដែលលោក Barry…