ការដកស្រង់សេចក្តីអធិប្បាយ ពិធីសួរសុខទុក្ខកម្មករ-កម្មការិនីនៅរោងចក្រ GIN SOVANN

បាន​ឃើញពីការផលិតចាប់ផ្តើមរហូត ទៅដល់ផលិតផលសម្រេច … ពូរីករាយណាស់។ ថ្ងៃនេះគឺជា ថ្ងៃបើកឆាកដំបូង ដែលពូយកមួយពេលតែម្តងដើម្បីយើងសួរសុខទុក្ខ។ កាល​ពីពេលលើកមុននោះ យើងផ្សារភ្ជាប់ជាមួយនឹងការជួបជុំគ្នាហើយ បានមកតាមរោងចក្រ។ ដូច្នេះ ពេល​​វេលាតិចណាស់ បានត្រឹមតែមួយម៉ោង ឬកន្លះម៉ោងជាងប៉ុណ្ណោះ។ ថ្ងៃនេះប្រហែលជាបាន ២ ម៉ោងកន្លះ ដើម្បី​បានជួបជុំក្មួយៗ។ ខ្ញុំក៏សូមអរគុណ ចំពោះ​លោកថៅកែ និងម្ចាស់រោងចក្រទាំងឡាយ ដែលថ្ងៃនេះក៏​សូម​ជម្រាបក្មួយៗថាតាមសំណូមពររបស់ក្មួយៗ ​បន្ទាប់ពីការជួបជុំគ្នានេះទៅក្មួយៗនឹងបាន​សម្រាក​ក្នុង​មួយ​ល្ងាច​​នេះថែមទៀត។ អរគុណចំពោះថៅកែរោង​ចក្រ ម្ចាស់រោងចក្រ ដែលនេះមិនមែនជាសិទ្ធិទទួលបានទេ ក៏ប៉ុន្តែ​គឺ​​ជា​ការអនុគ្រោះរបស់ថៅកែរោងចក្រ ជាមួយនឹងការសួរសុខទុក្ខកម្មករ/ការិនីរបស់យើងដែលបានមកពីព្រលឹម មកពីយប់ ដើម្បីមកធ្វើការនៅទីនេះ ដើម្បីស្វាគមន៍ និងទទួលពូផងដែរ។ ខ្ញុំអរគុណចំពោះម្ចាស់រោងចក្រ ចំ​ពោះអ្នកគ្រប់គ្រង ដែលបានផ្តល់​ភាពអនុគ្រោះសម្រាប់ក្មួយៗតាមសំណូមពររបស់ខ្ញុំ ហើយខ្ញុំក៏ទទួលសំណូម​ពរ​ពី​ក្មួយៗដែរ។ ថ្ងៃនេះ ពូបាន​ឃើញពីការផលិតចាប់ផ្តើមរហូត ទៅដល់ផលិតផលសម្រេច វាមិន​ទាន់​សម្រេច​ទាំងស្រុងទេ ក៏​ប៉ុន្តែ ​ពូបានពាក់អាវហ្នឹងលមើលអំពីការចាប់ផ្តើមតភ្ជាប់គ្នា រហូតទៅដល់ ដែលអាច​ថា​ពាក់បាននៅពេល​ដែលយើងមានការបន្តបន្តិចទៀត។ អរគុណកម្មករ/ការិនីទាំងអស់ ដែលបានបដិសណ្ឋារកិច្ច និងផ្តល់នូវការស្រលាញ់រាប់អាន ពូសូមអរគុណជាមួយនឹងក្មួយៗកម្មករ/ការិនីទាំងអស់ ដែលបានបដិសណ្ឋារកិច្ច និងផ្តល់នូវការស្រ​លាញ់​រាប់​អាន​ចំពោះពូ ប្រៀបដូចជាឪពុក ឬក៏ដូចជាក្រុមសាច់ញាតិរបស់ខ្លួនផងដែរ។ ដែលនេះកាន់តែផ្តល់​ឱកាស​សម្រាប់​ឲ្យពូមានលទ្ធភាព ដើម្បីបន្តដំណើរទៅមុខ អមដំណើរក្មួយៗនៅក្នុងការបន្តឲ្យមាន​ការ​ងារធ្វើ…