សារលើហ្វេសប៊ុករបស់ សម្តេច តេជោ ហ៊ុន សែន ស្តីពីខួបទី ៣៨ នៃថ្ងៃជួបជុំជាមួយភរិយា និងកូន វិញ ២៤ កុម្ភ: ១៩៧៩ – ២០១៧

ថ្ងៃ ២៤ កុម្ភ: ឆ្នាំ ២០១៧ ខាងមុខនេះ ជាខួបលើកទី ៣៨ នៃថ្ងៃដែលខ្ញុំបានជួបភរិយា និងកូនខ្ញុំឡើងវិញ បន្ទាប់ពីការបែកគ្នាដោយការឈឺចាប់ជាមួយទឹកភ្នែករាប់លានដំណក់នាថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧។ ជាពេលវេលាដ៏លំបាកក្នុងការសម្រេចចិត្ត ម្ខាងគឺប្រជាជនរាប់លាននាក់ដែលត្រូវពួក ប៉ុល ពត កាប់សម្លាប់ ម្ខាងទៀតគឺភរិយាដ៏កំសត់រស់នៅម្នាក់ឯងជាមួយកូនក្នុងផ្ទៃជាង ៥ ខែ។ (ខ្ញុំសរសេរផ្សព្វផ្សាយខ្លះរួចមក ហើយ)នៅត្រង់វគ្គព្រាត់គ្នានេះ។ ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ប្រជាជនស្ទើរទូទាំងប្រទេសសប្បាយរីករាយ បន្ទាប់ពីបានរំដោះចេញពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត។ ខ្លួនខ្ញុំពិតមែនតែរីករាយ ប៉ុន្តែការគ្មានព័ត៌មានពីភរិយា(នៅរស់ ឬស្លាប់) ធ្វើឱ្យខ្ញុំបន្ត ស្រក់ទឹកភ្នែកមិនឈប់។ ៤៧ ថ្ងៃ ដែលភរិយាខ្ញុំសម្ងំលាក់ខ្លួនដើម្បីសុវត្ថិភាព ជាពេលវេលាទុក្ខព្រួយរបស់ខ្ញុំ។ ថ្ងៃ ២៤ កុម្ភ: ឆ្នាំ ១៩៧៩ ពេលបានជួបជុំគ្នាឡើងវិញ យើងពិតជាសប្បាយចិត្តខ្លាំងណាស់ តែមិននឹកស្មាន ថា ម៉ាណែត…