សេចក្តីដកស្រង់ប្រសាសន៍ អំពីការប្រើប្រាស់ឧបករណ៍តេស្ដរហ័សរក កូវីដ-១៩ តាមបណ្ដាក្រសួង-មន្ទីរ និងស្ថាប័នកងទ័ព ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

ខ្ញុំចង់និយាយទៅកាន់សមាជិក សមាជិកា អំពីការធ្វើតេស្ដរហ័ស និងការប្រើប្រាស់ឧបករណ៍តេស្ដរហ័សនេះ។ ដំបូងឡើយ ខ្ញុំចង់ថាធ្វើសារាចរណែនាំ ក៏ប៉ុន្តែ ខ្ញុំគិតថា មិនចាំបាច់ធ្វើទេ ដោយសារយើងមានប្រជុំគណៈរដ្ឋមន្រ្តី ដែលមានសមាជិករដ្ឋាភិបាលចូលរួមអស់ហើយ។ ខ្ញុំសូមស្នើឱ្យ បណ្ដាស្ថាប័នយកចិត្តទុកដាក់លើការប្រើប្រាស់តេស្ដរហ័ស។ ការតេស្ដរហ័សនេះទៀតសោត ក៏គួរធ្វើដោយមានការសន្សំសំចៃ ដើម្បីកុំឱ្យវាមានទំងន់ធ្ងន់ហួស​ទៅដល់ថវិកាជាតិរបស់យើង​។ ម្សិលមិញ ខ្ញុំបានបញ្ជាទៅ​លោកជំទាវ យក់ សម្បត្តិ ឱ្យទិញ(ឧបករណ៍តេស្ដរហ័ស)មួយលានបន្ថែមទៀត ដោយថវិការបស់សប្បុរសជន។ យប់មិញ យកមកដល់ ១ លាន ប៉ុន្តែនៅក្នុងស្ដុករបស់យើងពីម្សិលមិញ គឺអស់ នៅសល់ ១០ ម៉ឺនទេ(ឧបករណ៍តេស្ដរហ័ស) ដោយសារយើងបានបែងចែកទៅឱ្យខេត្ត ។ ឯកឧត្តម នាង ផាត ក្នុងនាមក្រសួងការពារជាតិ បានស្នើសុំ ៣០ ម៉ឺន(ឧបករណ៍តេស្ដរហ័ស)​ ប៉ុន្តែយើងបានផ្ដល់ ៥ ម៉ឺន(ឧបករណ៍តេស្ដរហ័ស)ទៅឱ្យហើយ។ អញ្ចឹងខ្ញុំផ្ដល់ឱ្យតែ ២០ ម៉ឺនបន្ថែមទេ ដើម្បីរៀបចំចែកជូនទៅតាមបណ្ដាអង្គភាព ប៉ុន្តែប្រហែលជាខ្ញុំគិតថា នឹងអាចផ្ដល់បន្ថែម ប្រហែល ១០ ម៉ឺន(ឧបករណ៍តេស្ដរហ័ស) ទៅតាមគម្រោងហ្នឹងទៅចុះ ដោយសារតែអង្គភាពវាមានច្រើន​។ អញ្ចឹងទេ…