សុន្ទរកថា និងសេចក្តីអត្ថាធិប្បាយ ក្នុងពិធីបើកអន្តរកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី ៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (Regional Comprehensive Economic Partnership, RCEP)

ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី នៃបណ្តាប្រទេស ចូលចរចារួមកិច្ចព្រមព្រៀង អាសិប ឯកឧត្តម លឹម ចុក ហយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុងពិធីបើក អន្តរកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី ៧ ស្តីពីកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (Regional Comprehensive Economic Partnership-RCEP) ដែលជាគំនិតផ្ដួចផ្ដើមរបស់ឤស៊ាន ហើយដែលបានចាប់ផ្ដើមចរចាដំបូងនៅឆ្នាំ ២០១២ ក្នុងកិច្ចប្រជុំកំពូលឤស៊ានលើកទី ២១ នៅទីក្រុងភ្នំពេញព្រះរាជាណាចក្រកម្ពុជា ដែលមានប្រទេសចូលរួមចរចាចំនួន ១៦ ប្រទេស គឺប្រទេសសមាជិកឤស៊ានទាំង ១០ និង ប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន ៦ អូស្ដ្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់។ ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ រដម្ឋន្ត្រី…

សន្និសីទ្ធសារព័ត៌មាន ស្តីពីលទ្ធលនៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី ១០

ឯកឧត្តមនាយរដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ! ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំមេគង្គ! សមាជិកនៃក្រុមអ្នកយកព័ត៌មាន! អស់លោក លោក លោកស្រី! ឯកឧត្តមនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ទើបតែបានសង្ខេបខ្លីៗ អំពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលមេគង្គ- ជប៉ុន លើកទី ១០ នេះ។ យើងបានពិភាក្សាអំពីបញ្ហារួម និងបានដាក់ចេញទិសដៅសម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន នៅក្នុងយុទ្ធសាស្ត្រទីក្រុងតូក្យូ ២០១៨ ដែលត្រូវបានគាំទ្រដោយគម្រោងជាក់ស្តែងជាច្រើន ស្របតាមគំនិតផ្តួចផ្តើមចំនួន ៣ គឺ៖ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ, គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងផែនការមេនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្វ អាយេយ៉ាវាឌី/ចៅផាយ៉ា/មេគង្គ (The Ayeyawady–Chao Phraya-Mekong Economic Cooperation Strategy or ACMECS)។ កម្ពុជាសូមគូសបញ្ជាក់ពីសារសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌ​​នៃពហុនិយមដ៏រឹងមាំ និងលើកកម្ពស់ សន្តិភាព ស្ថេរភាព និងវិបុលសុខ សម្រាប់តំបន់ និងសកលលោក។ សម្រាប់អនាគតនៃសហប្រតិបត្តិការមេគង្គ-ជប៉ុនរបស់យើង កម្ពុជាសូមគូសរំលេចនៃសារសំខាន់នៃការតភ្ជាប់ឧស្សាហកម្ម ដែលជាមធ្យោបាយមួយដើម្បីត្រៀមឆ្លើយតប និងចាប់យកកាលានុវត្តភាពពីបដិវត្តឧស្សាហកម្ម ៤.០ ជាពិសេស ការទាញយកផលប្រយោជន៍ឱ្យបានកាន់តែច្រើនពីសេដ្ឋកិច្ចឌីជីថល។ ក្នុងបរិការនេះកម្ពុជាមានសេចក្តីរីករាយ ដែល​បានឃើញការប្តេជ្ញាចិត្តបន្ថែមទៀតពីសំណាក់ក្រុមហ៊ុនជប៉ុន ក្នុងការវិនិយោគលើឧស្សាហកម្មកម្មន្ត​សាល និងសេវាកម្មនៅក្នុងអនុតំបន់មេគង្គ៕…