ការដកស្រង់សេចក្តីអធិប្បាយ ពិធីចែកសញ្ញាបត្រ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

លើកទី ២១ មកកាន់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកជួបជុំនិស្សិត នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីចែកសញ្ញាបត្រ ចំនួន ៣.៣០២ នាក់។ ហើយដែលនេះ ជាលើកទី ២១ ដែលខ្ញុំមកកាន់សាលានេះ។ ការចាប់ផ្ដើមរបស់យើងតាំងពីឆ្នាំ ១៩៨៨ បើរាប់ពីពេលដែលខ្ញុំចូលរួម ហើយបន្ទាប់ទៅ​ការចែកសញ្ញាបត្រ​លើកដំ​បូង​ក៏នៅឆ្នាំ ១៩៩៦។ ឆ្នាំ ១៩៨៨​ ចុះឈ្មោះរៀនបរិញ្ញា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីសំដែងជូននូវការរីករាយជាមួយនឹងវឌ្ឍនភាព ការកើនឡើងសម្រាប់សាកល​វិទ្យាល័យភូមិន្ទភ្នំពេញរបស់យើងនេះ។ ការពិតទៅ ប្អូនៗ ក្មួយៗ ជានិស្សិតនៅទីនេះ គឺជាសិស្សប្អូនរបស់ខ្ញុំតែម្ដង តែមិនមែនដោយសារសិស្សប្អូននោះទេ បានជាខ្ញុំត្រូវធ្វើបណ្ណាល័យនៅទីនេះ។ ​ប្រហែលជាគេអាចដឹងបាន​នូវ​ប្រវត្តិអំពីសាកលវិទ្យាល័យនេះ ដែលត្រូវបានបំផ្លាញចោលនូវក្នុងសម័យ ប៉ុល ពត ប៉ុន្តែ យើងត្រូវបានបញ្ចូល រៀប​ចំជាសាលាគរុវិជ្ជាផង ជាសាលាភាសាផង ជាសាលានយោបាយផង។ បន្ទាប់ទៅយើងច្របាច់សាលា​នេះ​ជា​មួយគ្នា បូកទាំងវិទ្យាស្ថានជាតិគ្រប់គ្រងកាលពីមុននេះក៏ជាផ្នែកមួយនៃសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ឆ្នាំ ១៩៨៨​ គឺជាឆ្នាំដែលខ្ញុំចុះឈ្មោះរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ ដើម្បីយកសញ្ញាបត្របរិញ្ញាសិន ដើម្បីឈានជាមូលដ្ឋាន សម្រាប់ធ្វើនិក្ខេបបទថ្នាក់បណ្ឌិត​។ ប្រហែលជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ដំ​បូងគេ ដែលមានសារណា គឺសូមមើល​សៀវភៅ ១០…

ការដកស្រង់សេចក្តីអធិប្បាយ ពិធីប្រកាសចូលកាន់តំណែងជាប្រធានរាជបណ្ឌិតសភាកម្ពុជា និងប្រកាសសមាសភាពក្រុមបណ្ឌិតសភាចារ្យ

ក្នុងវ័យ ២០ ឆ្នាំ រាជបណ្ឌិតសភា មានវឌ្ឍនភាពច្រើន ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់ ដែលបានមកចូលរួម ដើម្បីបំពាក់ជូនសម្រាប់បណ្ឌិតសភា​ចារ្យថ្មី​ចំនួន ៤ រូប គឺឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តម ហង់ ជួនណារ៉ុន, ឯកឧត្តម ហ៊ីង ថូរ៉ាស៊ី ​និងឯកឧត្តម ចាន់ សំណព្វ ក្នុងឋានៈជាសមាជិកពេញសិទ្ធិ នៃបណ្ឌិតសភាចារ្យ ដែលមានគោរមងារជាបណ្ឌិតសភាចារ្យ។ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការអបអរសាទរជាមួយនឹងគោរមងារថ្មី ក៏ដូចជាការតែងតាំង​តួនាទី​ថ្មី​របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលជាប្រធាន និងអនុប្រធានពីររូបទៀត គឺឯកឧត្តម ហង់ ជួន​ណា​រ៉ុន ក៏ដូចជា ឯកឧត្តម សុខ ទូច។ ជាមួយគ្នានេះ ក៏សូមអបអរសាទរ ចំពោះការតែងតាំងជាអនុប្រធានរាជបណ្ឌិតសភារបស់បណ្ឌិតសភាចារ្យ ចាន់ សំណព្វ។ ចំណុចនេះ ខ្ញុំក៏គួរតែរំលឹកបន្ដិច​ និងក៏សូមអភ័យទោសពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា អតីតប្រធាន ហើយដែលពេលនេះ ក៏ត្រូវបានមកធ្វើជាទីប្រឹក្សារបស់ខ្ញុំ។ ខ្ញុំសូមយកឱកាសនេះ…