សុន្ទរកថា ក្នុងពិធីសម្ពោធ “វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ ពីឆ្នាំ១៩១៤​ ដល់​ឆ្នាំ១៩១៨”

ឯកឧត្តម ហ្សាក់ស៍ ប៉េឡេ (H.E. Jacques Pellet) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំ​ព្រះរាជាណាចក្រកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយជាអនេក ដែលបានមកចូលរួម ពិធីសម្ពោធ “វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១​ ពីឆ្នាំ១៩១៤​ ដល់​ឆ្នាំ១៩១៨” ដែលខ្ញុំ​បាន​ប្រកាស​ ជាសាធារណៈ​អំពីការសម្រេចចិត្តសាងសង់​វិមាន​នេះឡើងវិញ ក្នុងសន្និសីទ​សារព័ត៌មាន​រួមគ្នាមួយ​នៅវិមានអេលីហ្សេ  (Elysée) ជាមួយឯកឧត្តម  អេមម៉ានូអែល ម៉ាក្រុង  (H.E. Emmanuel  Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងដំណើរ​ទស្សនកិច្ច​របស់ខ្ញុំ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ​២០២២ ដើម្បីបង្ហាញនូវសាមគ្គីភាពមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងប្រទេសយើងទាំង២ បារាំង-កម្ពុជា។ ការសម្ពោធនូវវិមាននេះ ធ្វើឡើងចំថៃ្ងនៃបុណ្យជាតិបារាំង ដែលរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា សូមចូលរួមអបអរសាទរ។ ​ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែល​បាន​ស្នើមកខ្ញុំ​ ដើម្បី​សាងសង់​វិមាន​នេះឡើងវិញនៅលើទីតាំង​​ដដែល ដោយយកតាម​លំនាំ​ដើម​របស់លោក ប៉ូល…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រជូននិស្សិត​វិទ្យាស្ថាន វ៉ាន់ដា

(១) វិទ្យាស្ថាន វ៉ាន់ដា រួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានចែកសញ្ញាបត្រសាជាថ្មីម្ដងទៀត សម្រាប់ឆ្នាំនេះ សម្រាប់វិទ្យាស្ថាន​ វ៉ាន់ដា ដែលមាននិស្សិតរហូតទៅដល់ ៤ ៧០៥នាក់។ អម្បាញ់មិញ ខ្ញុំបានសួរឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ថាតើសាលាពីរខុសគ្នាយ៉ាងម៉េច? គឺសាលាតែមួយទេ ប៉ុន្តែជំនាន់ខុសគ្នា។ ជំនាន់នេះ ជំនាន់កូវីដ-១៩។ សូមសួរបន្ដិច អ្នកធ្លាប់កើតកូវីដ-១៩ ប៉ុន្មាននាក់? … ច្រើនដែរ​។ កើតក្រោយចាក់វ៉ាក់សាំងឬក៏កើតមុន? … ថ្ងៃនេះ យើងបានទទួលមកនូវធនធានមនុស្សថែមទៀត។ រយៈពេលតែ២ លើកទេ យើងទទួលបានរហូតទៅដល់ប្រមាណ៨ ពាន់នាក់ នៃវិទ្យាស្ថាន វ៉ាន់ដា។ ខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនភាពនៃវិទ្យាស្ថាន វ៉ាន់ដា ដែលបានរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ប្រទេសរបស់យើង​។ ក្នុងនោះ គេបានសង្កេតឃើញអំពីអត្រាខ្ពស់បំផុតនៃការចូលរៀនរបស់និស្សិតជាស្រ្តីនៅសាលាទាំងអស់របស់វិទ្យាស្ថាននេះ។ (២) អត្រានិស្សិតជាស្រ្ដីខ្ពស់ទាំងកំរិតបរិញ្ញាបត្ររងនិងបរិញ្ញាបត្រ បើយោងទៅលើរបាយការណ៍នេះ កម្រិតបរិញ្ញាបត្ររង ៥៣នាក់ ក្នុងនោះមានស្រ្ដី ៨៦,៧៩%។ បរិញ្ញាបត្រចំនួន ៤ ៦៥២នាក់ គឺមានស្រ្ដីចំនួន ៤…