សុន្ទរកថា ក្នុងពិធី បើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ១, ២០២៣ ក្រោមប្រធានបទ កសាងមូលដ្ឋានគ្រឹះ ដើម្បីទាំងអស់គ្នា

សម្តេច ឯកឧត្តម លោកជំទាវ ឯកឧត្តម ប៊ូវៀនខាម វង្សតារា (BoviengKhan Vongdara) រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្ត និងទូរគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ! ​ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធីបើក “ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើក ទី ១, ២០២៣” ក្រោមប្រធានបទ “កសាងមូលដ្ឋានគ្រឹះ ដើម្បីទាំងអស់គ្នា” ដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមស្វាគមន៍ប្រតិភូនៃក្រសួងស្ថាប័នទទួលបន្ទុកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានអញ្ជើញមកចូលរួមក្នុង ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា-អន្តរជាតិលើកទី១, ២០២៣ សម្រាប់រយៈពេល ៣ ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមយកឱកាសនេះ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះឡើង ដោយភ្ជាប់ទៅនឹង“ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា-អន្តរជាតិលើកទី ១,…

សុន្ទរកថា ក្នុងពិធីបិទកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ៧ ក្រោមមូលបទ ៖ “មហាអនុតំបន់មេគង្គ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី”

ឯកឧត្តមថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ ឯកឧត្តមប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ឯកឧត្តម លោកជំទាវ លោក លោកស្រី! កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គរៀងរាល់បីឆ្នាំម្តងរបស់យើង គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់មេគង្គរបស់យើង។ នៅក្នុងកិច្ចប្រជុំកំពូលលើកទី ៧ របស់យើងថ្ងៃនេះ យើងបានអនុម័តលើក្របខ័ណ្ឌយុទ្ធសាស្ត្រថ្មីដែលជាឯកសារទីបី សម្រាប់កម្មវិធីសហប្រតិបត្តិការមហាអនុតំបន់មេគង្គ។ ជាថ្មីម្តងទៀត យើងគប្បីជឿជាក់ថា ឯកសារនេះ នឹងដឹកនាំយើងក្នុងការតស៊ូ និងជម្នះនូវបញ្ហាប្រឈមស្មុគស្មាញថ្មីៗ ក្នុងទសវត្សរ៍នេះ។ យើងកំពុងចាប់ផ្តើមទសវត្សរ៍ថ្មីនេះ ក្រោមវិបត្តិដ៏ស្មុគស្មាញមួយដែលកើតឡើងពីជំងឺកូវីដ-១៩ ដែលនាំមកជាមួយនូវផលប៉ះពាល់ដែលអូសបន្លាយពេលយូរ និងធ្ងន់ធ្ងរចំពោះសុខភាពសាធារណៈ និងសេដ្ឋកិច្ច។ ឥឡូវនេះ ទោះបីជាយើងមានវ៉ាក់សាំងដែលជាពន្លឺនៃក្ដីសង្ឃឹមក៏ដោយ យើងត្រូវរំពឹងទុកថាកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាយ៉ាងមុតមាំនៅតែចាំបាច់ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះ និងស្ដារសេដ្ឋកិច្ចរបស់យើងឱ្យមានប្រក្រតីភាពពេញលេញឡើងវិញ។ លើសពីនេះ ខណៈពេលដែលក្របខ័ណ្ឌយុទ្ធសាស្ត្ររយៈពេលវែងនៃមហាអនុតំបន់មេគង្គឆ្នាំ២០៣០ បានគូសបញ្ជាក់យ៉ាងត្រឹមត្រូវហើយក្តី ឥឡូវនេះនៅមាននិន្នាការរយៈពេលវែង និងទូលាយជាងនេះ កំពុងស្តែងចេញឡើង ដែលនឹងគំរាមកំហែងដល់ពិភពលោកទាំងមូល។ យើងកំពុងត្រូវបានព្រមានអំពី “ភាពអាសន្ននៃអាកាសធាតុ” ដោយយើងកំពុងទទួលរងផលប៉ះពាល់ជាក់ស្ដែងពីគ្រោះមហន្តរាយធម្មជាតិផងដែរ។ យើងក៏កំពុងមើលឃើញពីការគំរាមកំហែងជាបន្តបន្ទាប់ទៅលើវឌ្ឍនភាព និងកំណើនសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីគោលនយោបាយពាណិជ្ជកម្មគាំពារនិយម និងមានលក្ខណៈជាឯកតោភាគីនិយម។ ទោះជាយ៉ាងណា បណ្ដាប្រទេសក្នុងមហាអនុតំបន់មេគង្គ បានបង្ហាញពីភាពធន់ និងសមត្ថភាពឆ្លើយតបរបស់យើងម្តងហើយម្តងទៀត ក្នុងការចាត់វិធានការជាក់ស្តែ ងដើម្បីដោះស្រាយកង្វល់រួមទាំងនេះ។ យើងយល់ច្បាស់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងសកម្មភាពរួមគ្នាជាងពេលណាៗទាំងអស់។ ការគំរាមកំហែង និងបញ្ហាប្រឈមដែលយើងជួបប្រទះ គឺមានផលរំខាន…

សុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ៧ ក្រោមមូលបទ ៖ “មហាអនុតំបន់មេគង្គ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី”

ឯកឧត្ដម លី កឺជាំង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្ដម ផានខាំ វិផាវ៉ាញ (Phankham Viphavanh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្ដមនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឯកឧត្ដមឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ឯកឧត្ដម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្ដម ម៉ាសាត្សូ៊ហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ជាកិច្ចចាប់ផ្ដើម ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ឯកឧត្ដមថ្នាក់ដឹកនាំនៃបណ្ដាប្រទេសមេគង្គ និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ៧ តាមរយៈប្រព័ន្ធវីដេអូ នាពេលនេះ។ ក្នុងឋានៈជាប្រធាន កម្ពុជាពិតជាមានកិត្តិិយសដែលបានដើរតួនាទីសម្របសម្រួលការត្រួតពិនិត្យឡើងវិញ និងរៀបចំក្របខណ្ឌយុទ្ធសាស្រ្តថ្មី…